អាណិតពួកគាត់ណាស់!!! អគ្គិភ័យ​ ឆេះផ្ទះ​ប្រជាពលរដ្ឋ ​មួយ​ខ្នងសង់​អំពី​ឈើ​លើ ថ្ម​ក្រោម នៅក្រុង​កំពង់ឆ្នាំង
-

​កំពង់ឆ្នាំងៈ នៅ​ម៉ោង​៨ព្រឹក​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង មានហេតុការណ៏អគ្គិភ័យ​ ឆេះផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នងសង់​អំពី​ឈើ​លើ ថ្ម​ក្រោម។ ក្រោយកើតហតុ កម្លាំង​សមត្ថកិច្ច​បានចុះ​អន្តរាគមន៍ ដោយ​ប្រើ​រថយន្ត​បាញ់​ទឹក​ពន្លត់ ប្រើពេលមួយ​ម៉ោងទើបអាចគ្រប់គ្រងបាន ហើយ​មូលហេតុ​សមត្ថកិច្ច​មិនទាន់​ដឹង​ផ្ដើមចេញ​ពីអ្វី​នៅឡើយទេ ៕