អំពើល្អមានពេលខ្លះមិនចាំបាច់បង្ហាញឲ្យនរណាម្នាក់បានដឹងនោះទេ សំខាន់គឺអ្នកធ្វើនោះ បានធ្វើចេញពីចិត្ត និងដោយសប្បាយចិត្តទៅបានហើយ...
កំពូលតារាចម្រៀងកញ្ញា ឪក សុគន្ធកញ្ញា ដែលទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត ក៏ដូចជាពុកម៉ែបងប្អូនជាច្រើនទាំងក្នុងនិងក្រៅប្រទេស។ តារាចម្រៀងស្រីជួរមុខរូបនេះ បានរៀបរាប់នៅក្នុងបណ្តាញសង្គម IG របស់កញ្ញាថា "អំពើល្អមានពេលខ្លះមិនចាំបាច់បង្ហាញឲ្យអ្នកណាម្នាក់បានដឹង បានឃើញនោះទេ.. សំខាន់គឺយើងធ្វើចេញពីចិត្ត ធ្វើដោយសប្បាយចិត្ត គ្មានអ្នកដឹងមិនសំខាន់ តែសំខាន់គឺយើងដឹងខ្លួនឯងច្បាស់...!"។ នៅក្នុងពាក្យមួយឃ្លានេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនគាំទ្រ និងស្រលាញ់ ពីទឹកចិត្តរបស់កញ្ញាផងដែរ។
ប្រភព៖ Aok Sokunkanha
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។