បុរសប្រមឹកម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន យកមកកាន់អធិការដ្ឋាន នគរបាលស្រុក ដើម្បីធ្វើការអប់រំ ពីបទប្រើអំពើហឹង្សា ក្នុងគ្រួសារដេញ វាយប្រពន្ធកូនរត់ពេញភូមិ
ពោធិ៍សាត់ៈ បុរសប្រមឹកម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន យកមកកាន់អធិការដ្ឋាន នគរបាលស្រុក ដើម្បីធ្វើការអប់រំ ពីបទប្រើអំពើហឹង្សា ក្នុងគ្រួសារដេញ វាយប្រពន្ធកូនរត់ពេញភូមិ ទៅជ្រកនៅ ផ្ទះអ្នកជិតខាង តែមិនបណ្តាល ឱ្យមានរបួសស្នាមនោះឡើយ កាលពីវេលាម៉ោង១៩ៈ៣០នាទីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាល ត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះឈ្មោះ ប៉ិល នួន អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំខាងលើ ត្រូវជាប្រពន្ធជនសង្ស័យ បានប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ ជាប្តីឈ្មោះសាត ឡន អាយុ៤២ឆ្នាំ បានទៅផឹកឡើងស្រវឹងជោគជាំ រហូតដល់ យប់ទើបត្រឡប់មកផ្ទះវិញ ខណៈមកផ្ទះជនសង្ស័យជាប្តីបានឡូឡាដេញវាយ ប្រពន្ធកូនរត់ ផ្អើលចែកជើងគ្នា និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទិចខ្ទី ដើម្បីគេចពីការវាយ ធ្វើបាករបស់ប្តីខ្លួន ស្ត្រីជារងគ្រោះក៍នាំកូន៣នាក់ទៅពួនសំងំលាក់ខ្លួននៅផ្ទះអ្នកជិតខាង។ ស្ត្រីរងគ្រោះជាប្រពន្ធសម្រេចចិត្តទៅប្តី សមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ចាប់ជនសង្ស័យ ជាប្តីមកកាន់អធិការដ្ឋាន នគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។