រំភើបខ្លាំងណាស់ ! ក្មេងៗដែលជាប់ក្នុងរូងភ្នំ នឹងកាន់តែមានសង្ឃឹមខ្ពស់ហើយ ក្រោយឮព្រះបន្ទូលពីព្រះមហាក្សត្រថៃ និយាយថា...
ថៃ៖ យោងទៅតាមឧបនាយរដ្ឋមន្ត្រីលោក Prawit Wongsuwon បានឲ្យដឹងថា ព្រះមហាក្សត្របានមានព្រះបន្ទូលពីក្មេងៗទាំងអស់នោះ ត្រូវតែត្រូវបានយកចេញពីរូងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដោយក្នុងនោះ កងទ័ពជើងទឹក បាននឹងកំពុងតែជំរុញឲ្យអ្នកលេងបាល់បាត់ ១២នាក់
និងគ្រូបង្វឹករបស់ពួកគេ ប្រើឧបករណ៍មុជទឹក និងរៀនហែលទឹកអោយចេះ ដើម្បីធ្វើយ៉ាងណាអាចជម្លៀសខ្លួនចេញពីតំបន់រូងភ្នំនោះ បាន។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ Prawit បានថ្លែងកាលពីថ្ងៃពុធទៀតថា ក្មេងៗទាំងអស់នោះ មិនទាន់ត្រូវបានយកចេញពីរូងនៅឡើយទេ ដោយសារតែចរន្តទឹកហូរខ្លាំងនៅដែលត្រូវរង់ចាំពេលវេលា អំណោយផលសិន។ លោកឧត្តមសេនីយ៍ បានបន្តថា៖«ការណែនាំ ប្រទានដោយព្រះមហាក្សត្រថា មនុស្សគ្រប់រូប[ក្រុមអ្នកជួយសង្រ្គោះ] ត្រូវតែនាំយកក្មេងទាំងនោះចេញពីរូងឲ្យបានឆាប់រហ័យតាមដែលអាចធ្វើទៅបាន»។ គ្រប់មហាជន ក៏ដូចជាប្រជាជនថៃផ្ទាល់មានចិត្តរំភើបរីករាយយ៉ាងខ្លាំង ស្ទើរតែស្រក់ទឹកភ្នែកមកដោយមិនដឹងខ្លួនដោយ បានទទួលដំណឹងថា ព្រះមហាក្សត្រទ្រង់យកព្រះទ័យទុកដាក់ពីអាយុជីវិតរបស់ ក្មេងៗទាំង១៣នាក់នោះ៕ [caption id="attachment_83563" align="aligncenter" width="4000"] Maha Vajiralongkorn, crown prince of Thailand, attends the Royal Ploughing ceremony at Sanam Luang park in Bangkok, Thailand, on Monday, May 9, 2016. This year may be a better one for Thai rice production. At least, that's what two sacred oxen and a ceremonial lord forecast at an annual ploughing ceremony. Photographer: Dario Pignatelli/Bloomberg via Getty Images[/caption]
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។