អានហើយស្រក់ទឹកភ្នែក! មកស្តាប់ការរៀបរាប់សាច់ញាតិក្មេងដែលជាប់ក្នុងរូងភ្នំ ពិតជារំជួលចិត្តរកអ្វីផ្ទឹមពុំបាន...
សីហា
-

ដើម្បី អបអរសាទរ ខួបកំណើត អាយុ ១៦ឆ្នាំរបស់មិត្តរួមក្រុមក្មេងប្រុសថៃទាំង ១២នាក់មកពីក្រុមបាល់ទាត់ជ្រូកព្រៃបានទិញអាហារសម្រន់មួយចំនួន មុនពេលចូលទៅក្នុងរូងភ្នំថាំហ្លួងនៃ ខេត្ត ឈៀងរ៉ាយ ប្រទេសថៃហើយក៏បានជាប់នៅក្នុងនោះ អស់រយៈពេលជាច្រើនថ្ងៃ។ ប្រហែល ជា អាហារសម្រន់ទាំងនោះហើយដែលជួយឲ្យពួកគេអាចនៅរស់រានមានជីវិតបន្ទាប់ពីមេឃធ្លាក់ភ្លៀងយ៉ាងខ្លាំងបង្ខំឲ្យពួកគេចូលទៅកាន់តែជ្រៅនិង ជាប់ក្នុងរូងភ្នំនោះជាមួយគ្រូបង្វឹកតែម្ដង។

ក្មេងប្រុសអាយុចន្លោះ ពី១១ដល់១៦ឆ្នាំរួមទាំងគ្រូបង្វឹកផងនោះត្រូវបានគេរកឃើញនៅយប់ថ្ងៃ ច័ន្ទ ទី១២ ខែ កក្កដា ឆ្នាំ២០១៨នៅលើទីទួលក្នុងរូងភ្នំ ដ៏ងងឹតដែល កំពុងត្រូវទឹកភ្លៀងជន់លិចយ៉ាងខ្លាំង។ បង ស្រី របស់ ក្មេង ប្រុស Pheeraphat Sompiengjai (ឈ្មោះក្រៅហៅថា Night អាយុ ១៦ឆ្នាំ ឬ ១៧ ឆ្នាំ បើគិតតាមប្រទេសថៃ) ដែល ជា ម្ចាស់ ខួប បាននិយាយ ថា Night បានចូលរួមក្រុមបាល់ទាត់ជ្រូកព្រៃអស់រយៈពេលជិត១ឆ្នាំមកហើយនិង លេងតំណែងជាអ្នក ចាំ ទី។
នារីជាបងស្រីមាន ឈ្មោះ ថា Phunphatsaបានបន្ថែមថាក្រុមគ្រួសារបានរៀបចំនំខួបកំណើត , សាច់ជ្រូកអាំងនិងបង្អែមខ្លះៗសម្រាប់អបអរដល់រូបគេនៅថ្ងៃ ទី២៣ ខែ មិថុនា (ថ្ងៃ ដែល ពួកគេ បាត់ ខ្លួន)។ «យើងបានត្រៀមអាហារពេលល្ងាចដើម្បីអបអរ ថ្ងៃ ខួបកំណើតគេហើយ សាច់ញាតិមួយចំនួនក៏បានមកចូលរួមដែរ»។ នេះបើតាមសម្តីនាង Phunphatsa។ នាងបានបន្តថា «ខ្ញុំបានទុកនំខួបកំណើតនៅក្នុងទូរទឹកកកដើម្បី Surprise គេ»។
ការទន្ទឹងរង់ចាំអស់រយៈពេលច្រើនម៉ោងក៏បានរំលងផុតទៅហើយពួកគេក៏បានដឹងថាច្បាស់ជាមានរឿងមិនស្រួល។ នាង Phunphatsa បានប្រាប់ សារព័ត៌មាន AFP ថា «Night មិនដែលមកផ្ទះយឺតម៉ោងឡើយ»។ ទោះបីជាយ៉ាងណាបន្ទាប់ពីបានរកឃើញពួកគេនារីជាបងស្រីបានប្រាប់ថា «ខ្ញុំមានអារម្មណ៍ថាត្រូវចាំរាងយូរបន្តិច (ការនាំយក ពួកគេចេញពីរូងភ្នំត្រូវការពេលវេលាយូរ) ប៉ុន្តែវាមិនអីនោះទេឲ្យតែគេមានសុវត្ថិភាព… អត់មានគេនៅផ្ទះពិតជាស្ងាត់ណាស់»៕