ប្អូនប្រុសកំសត់ ប្រឹងធាក់កង់ពីភ្នំពេញ ទៅកំពង់ចាម ក្រោយពីលឺដំណឹងថាម្តាយឈឺនោះ ពេលនេះអ្នកម្តាយបានធូរស្បើយបន្តិចហើយ អរគុណដល់ទឹកចិត្តសប្បុរសជនដែលបានជួយដល់ម្តាយប្អូនប្រុស...(មានវីដេអូ)
បើយោងតាមគណនីហ្វេសប៊ុក របស់បងប្រុស Thoeun Pnn បានធ្វើការបង្ហោះពីរូបភាពរបស់ប្អូនប្រុសម្នាក់ដែល បានជិះកង់ ពីភ្នំពេញ ទៅខេត្តកំពង់ចាម ដើម្បីទៅមើលអ្នកម្តាយដែលកំពុងតែគេងសម្រាកនៅមន្ទីរពេទ្យ។ នៅក្នុងហ្វេសប៊ុករបស់បងប្រុសបានលើកឡើងថា "ទឹកចិត្តល្អ ការជួយគ្នាក្នុងគ្រាអាសន្ន មនុស្សម្នាក់ៗត្រូវចងចាំទុកអំពើតែងតែឈ្នះអំពើអាក្រក់ អរគុណបងស្រី សែម សុភីនឹងក្រុមគ្រួសារ ព្រមទាំងសប្បុរសជនដែលបានជួយថវិកាដល់ប្អូនប្រុសចំនួន ៣.១៦០០.០០រៀល ដែលជិះកង់ពីភ្នំពេញមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយខេត្តកំពង់ចាមចំងាយ៦០គីឡូម៉ែត្រដើម្បីមកមើលម្តាយឈឺ កំសត់ណាស់?"។
គួរបញ្ជាក់ផងដែរថា កំសត់ណាស់លោកអើយ…ម្ដាយឈឺកាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ មានរឿងរ៉ាវដ៏កំសត់មួយកើតឡើងខណៈនិស្សិតក្រីក្រម្នាក់ជិះកង់ពីភ្នំពេញទៅកំពង់ចាមដើម្បីមើលម្ដាយឈឺខណៈក្នុងខ្លួនគ្មានប្រាក់សូម្បីមួយកាក់មួយសេន ។ និស្សិតឈ្មោះ Kea Pros Good Son បានរៀបរាប់ថា៖ «គ្មានអ្វីនោះទេ ការធ្វើដំណើរដោយគ្នានលុយមួយកាកមួយសែនពីភ្នំពេញទៅកំពង់ចាម ។ ទោះឆ្ងាយប៉ិនណាក៏កូនម្នាក់នេះត្រូវតែទៅមើលម៉ែ(មានកងជាមិត្ត ) ម៉ែតស៊ូលើងកូនស្រឡាញ់ម៉ែ» ។ បន្ទាប់មកទៀតនិស្សិតដដែលបានប្រាប់ដំណឹងថា៖ «ខ្ញុំមកដល់ហើយនៅម៉ោង12យប់ខ្ញុំមិនបានសម្ដែងនោះទេបងប្អូនអរគុណសម្រាប់ការស្រឡាញ់រាប់អានបើបងប្អូនចង់ជួយម្ដាយខ្ញុំ(នេះលេកខ្ញុំ) 0969326916» ៕ មានវីដេអូ៖ ប្រភព៖ Thoeun Pnn
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។