កម្លាំងនគរបាលជាតិ ឃាត់ខ្លួនមនុស្សប្រុសស្រី១០នាក់ នៅក្នុងហាងចាប់ សរសៃបែបបុរាណ យីហោ លាភសំណាង មួយកន្លែង ពាក់ព័ន្ធករណី បង្កប់បម្រើសេវាផ្លូវភេទ
ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទ ល្មើសជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ឃាត់ខ្លួនមនុស្សប្រុសស្រី១០នាក់ នៅក្នុងហាងចាប់ សរសៃបែបបុរាណ យីហោ លាភសំណាង មួយកន្លែង ពាក់ព័ន្ធករណីអំពើបម្រើសេវាផ្លូវភេទ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ដែលមាន ទីតាំងស្ថិតនៅស្ថិតនៅផ្ទះលេខ៥៦A តាមបណ្ដោយផ្លូវ១៤៦ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ សំបូរ ម៉ាណ្ណារិទ្ធ អនុប្រធាន នាយក ដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនដែលបានឲ្យដឹងថា ម្ចាស់ទីតាំងនិងមនុស្សពាក់ព័ន្ធ សរុប១០នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់នាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនតុលាការចាត់ការតាមផ្លូវច្បាប់៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។