រន្ធត់ណាស់!!! ផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែង ក្នុងប្រទេសម៉ិកស៊ិក បណ្ដាលឲ្យមនុស្សស្លាប់២៤នាក់ និងរបួសជាច្រើននាក់
-

ម៉ិចស៊ីកូៈ ការផ្ទុះជាបន្តបន្ទាប់មួយ នៅឯបរិវេណរោងចក្រផលិតកាំជ្រួចមួយកន្លែង ក្នុងប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ បានបណ្ដាលឲ្យមនុស្សស្លាប់ ២៤ នាក់ ក្នុងនោះរួមបញ្ជូលទាំងក្រុមជួយពន្លត់អគ្គិភ័យផងដែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨។ កាសែត Dallas Morning News បានរាយការណ៍ថា ហេតុការណ៍នេះ ក្រៅពីមានអ្នកស្លាប់បាត់បង់ជីវិត ក៏មានកម្មកររោងចក្រយ៉ាងហោចណាស់ចំនួន ៣១នាក់បានរងរបួសផងដែរ។

ករណីនេះបានកើតទ្បើងនៅរោងចក្រមួយ ស្ថិតក្នុងទីក្រុង Tultepec ភាគខាងជើងទីក្រុងម៉ិកស៊ីកូ នៅវេលាម៉ោង ៩ និង ៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) ដោយភ្លាមៗនោះ មន្ត្រីប៉ូលិស និងក្រុមអ្នកពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគមន៍ផងដែរ៕ ប្រភពៈ /postnews.com