ទស្សនាវីដេអូហើយស្ទើរស្រក់ទឹកភ្នែក...ជីវិតរស់នៅក្នុងគំនរសម្រាម ជាជីវិតដែលគ្មានអ្នកយល់...(មានវីដេអូ)
-

ជីវិតតាមជើងភ្នំសម្រាម មុននឹងត្អូញត្អែចំពោះការងាររបស់អ្នក សូមបានគិតដល់អ្នកដែលកំពុងតែអត់ការងារធ្វើ មុននឹងអ្នកត្អូញត្អែអំពីរសជាតិអាហាររបស់អ្នកថាមិនឆ្ងាញ់ សូមបានគិតទៅដល់អ្នកដែលគ្នាគ្មានអាហារញាុំ មុននឹងអ្នកត្អូញត្អែថាផ្ទះរបស់អ្នកមិនធំស្អាត សូមបានគិតទៅដល់អ្នកដែលគ្នាគ្មានផ្ទះនៅ មុននឹងអ្នកត្អូញត្អែអំពីខោរអាវរបស់អ្នកថាមិនស៊ីវិល័យ សូមបានគិតទៅដល់អ្នកដែលគ្មានសំលៀកបំពាក់នឹងគេ មុននឹងអ្នកត្អូញត្អែថាគ្មានម៉ូតូឡានល្អនឹងគេ សូមបានគិតដល់អ្នកដែលសូម្បីតែកង់ក៏គ្មានជិះ មុននឹងអ្នកមិនចូលចិត្តការស្តីប្រដៅរបស់ឪពុកម្តាយអ្នក សូមបានគិតដល់ក្មេងកំព្រារទាំងឡាយ ច្នេះចូរស្កប់ចិត្តនឹងអ្វីដែលអ្នកមាន ហើយរីករាយនឹងវាចោះ នោះអ្នកនឹងអាចរីករាយទៅតាមបំណិនជីវិតនិមួយៗ ។ តើក្មេងប៉ុន្មាននាក់ដែលបើកភ្នែកឡើង ចង់មកកាយកាកសំនល់ទាំងនេះយកទៅលក់? តើក្មេងប៉ុន្មាននាក់ដែលចង់រស់នៅ ដោយមិនបានចូលសាលារៀន ខ្វះការថែទាំ យកចិត្តទុកដាក់ និងគ្មានអាហារហូបគ្រប់គ្រាន់ទៅ? តើឳពុកម្តាយប៉ុន្មាននាក់ដែលបង្កើតកូនហើយ ចង់ឃើញកូនរបស់ខ្លួនមានស្ថានភាពជីវិតដូននេះនោះ? អ្នកណាក៏មិនចង់ដែរ តែកំរិតចំណេះដឹង ស្ថានភាពគ្រួសារតោកយ៉ាក ព្រមទាំងគ្មានជម្រើស ដូច្នេះអ្វីៗគឺមិនអាចសមប្រកបទៅតាមការចង់បានរបស់ខ្លួនទាំងអស់នោះទេ ។ នៅទីនេះ បើខ្ញុំមើលទៅឃើញក្មេងៗប្រហែលជាជាង៣០ដែរ ដែលកំពុងឋិតនៅស្ថានភាពបែបនេះ យ៉ាងណាមិញ ក្តីបំណងរបស់ខ្ញុំគឺចង់ បង្កើតសាលារៀនដ៏តូចមួយនៅទីនេះ ដើម្បីផ្តល់នូវការអប់រំ ការសិក្សា ព្រមទាំងការថែទាំដល់ពួកគេផងដែរ ។ ជំហានដំបូងដែលខ្ញុំចង់ធ្វើ គឺគ្រាន់តែចង់ជួលដីគេ ហើយសាងសង់នៅរោងដែលមានរាងជាសាលារៀន មានតុ កៅអី ព្រមទាំងក្តាខៀន សិនតែប៉ុណ្ណោះ ។ ជំហានបន្ត ចាំគិតទៀត ។ តោះ! សូមបានជួយស៊ែរវិឌីអូនេះផងណា ក្រែងមានបងប្អូនណា លោកចង់ចូលរួមការកសាងនេះជាមួយខ្ញុំដែរ ។ សូមអរគុណ ។

មានវីដេអូ៖ ប្រភព៖ Phalla Phorn