ព្រះសង្ឃមួយអង្គ ដែលច្រៀងបទចម្រៀងបែបស្នេហា និងជក់ម៉ាស៊ីនផ្តាច់បារី ខុសនឹងធម្មវិន័យព្រះសង្ឃនោះ បានចេញវីដេអូឃ្លីបសូមទោសដល់ញាតិញោមហើយ...(មានវីដេអូ)
ក្រោយពីមានការរិះគន់ពេញបណ្តាញសង្គមហ្វេសប៊ុក នូវសកម្មភាពលោកសង្ឃមួយអង្គ បានធ្វើកាយវិការច្រៀងបទចម្រៀងបែបស្នេហា និងជក់ម៉ាស៊ីនផ្តាច់បារី ដែលជាទង្វើរមួយមិនសមរម្យក្នុងនាមជាព្រះសង្ឃ។ បើតាមការរៀបរាប់តាមរយៈវីដេអូមួយដែលធ្វើការបង្ហោះពីសកម្មភាពរបស់ ព្រះសង្ឃ ធ្វើការសូមទោសទៅកាន់មហាជនថា "ព្រះតេជគុណទើបតែបួសបានរយៈខ្លី ហើយការបួសនេះ គឺដើម្បីសងគុណឪពុកម្តាយ ដោយលោកពុំបានដឹងច្បាស់ពីធម៏វិន័យ ជាសង្ឃនោះទេ ហើយព្រះសង្ឃអង្គនោះ គ្រាន់តែថតវីដេអូនេះទុកមើលតែប៉ុណ្នោះ មិនបានចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកឡើយ។ ក្រោយពីព្រះចៅអធិការវត្ត ដោយពិន័យទៅលើព្រះសង្ឃអង្គនោះ ដោយឲ្យធ្វើការសម្អាតទីធ្លាវត្តអារាមរយៈពេល១៥ថ្ងៃផងដែរ។ ក្រោយពីដឹងកំហុស ព្រះតេជគុណ ក៏បានធ្វើការសូមទោសទៅកាន់ញាតិញោមទាំងអស់មេត្តាអនុគ្រោះចំពោះព្រះតេជគុណផង ដោយលោកបានដឹងខុសហើយ៕
មានវីដេអូ៖ ដោយ៖ និមល ប្រភព៖ Seang La
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។