អោយរៀងថ្ងៃក្រោយ ពូកែដាក់ស៊ីម៉ាំងម៉ូតូលឺៗ តម្លង់គេឯងពេក មានអី អភិបាលក្រុងច្បារមន ឃាត់ខ្លួនឲ្យអង្គុយស្តាប់សម្លេងស៊ីម៉ាំងខ្លួនឯង ឲ្យដឹងថាថ្លង់យ៉ាងណា....(មានវីដេអូ)
-

អោយរៀងថ្ងៃក្រោយ ?? ពូកែដាក់ស៊ីម៉ាំងម៉ូតូលឺៗតម្លង់គេឯងពេក អភិបាលក្រុងច្បារមនឃាត់ខ្លួនក្មេងស្ទាវឲ្យអង្គុយស្តាប់សម្លេងស៊ីម៉ាំងខ្លួនឯង ឲ្យដឹងថាថ្លង់យ៉ាងណា។ មួយរយៈចុងក្រោយនេះ គឹឧស្សាហ៍សង្កេតឃើញម្ចាស់ម៉ូតូមួយចំនួន ជាពិសេសក្មេងៗយុវវ័យ បានកែច្នៃស៊ីម៉ាំងម៉ូតូរបស់ខ្លួន ដែលបង្កឲ្យលាន់សំលេងលឺៗធ្វើឲ្យថ្លង់យ៉ាងខ្លាំងដល់អ្នកធ្វើដំណើរគ្រប់គ្នាតាមផ្លូវ។ នាព្រឹកថ្ងៃទី០៥ ខែកក្កដា លោកហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ដែលបានកែច្នៃស៊ីម៉ាំងម៉ូតូ បង្កឲ្យលាន់សំលេងរំខានដល់អ្នកដំណើរទៀតហើយលោកអភិបាលក៏បានបញ្ជាឲ្យយុវជនរូបនោះអង្គុយស្តាប់សម្លេងរោទ៍ស៊ីម៉ាំងរបស់ខ្លួន ដើម្បីឲ្យដឹងថា តើវាថ្លង់ដល់កំរិតណា? មហាជនជាច្រើនមានការសាទរយ៉ាងខ្លាំង ចំពោះវិធានការនេះ ហើយសង្ឃឹមថា ម្ចាស់ម៉ូតូទាំងអស់បញ្ឈប់ការកែច្នៃស៊ីម៉ាំងម៉ូតូរបស់ខ្លួនទៀត ដើម្បីកុំឲ្យបង្កសម្លេងរំខានដល់ដងផ្លូវ៕