ទាក់ទិននឹងសាលារៀនមួយនៅខេត្តសៀមរាប ម្ចាស់ផេកក៏បានចេញមកសូមធ្វើការកែសំរួលនៅព័ត៏មានដែលគាត់បានចុះផ្សាយទាក់ទិននឹងសាលារៀនមួយនេះ ថា...(មានវីដេអូ)
-

សេចក្តីកែរតម្រូវ នូវអត្ថបទផ្សាយក្នុងថ្ងៃទី ២៩មិថុនា២០១៨ ០៥ កក្កដា ២០១៨ ខុំបាទ រ៉េត សាមុត សូមធ្វើការកែរសំរួលឡើងវិញអំពីបទសំភាសន៍មួយកាលពីថ្ងៃទី ២៩ ខែមិថុនា ២០១៨ទៅលើក្មួយសិស្សានុសិស្សរៀននៅនៅសាលាបឋមសិក្សាស្រីវិបុលកេរ្តិ៍ ។ .ដោយក្មួយបានឆ្លើយថា "ពីផ្ទះទៅសាលារៀនមានចំងាយពី១០ ទៅ១១ គ.ម ខ្ញុំសូមអនុញាតិកែរមកជា "ពីផ្ទះទៅសាលារៀនមានចំងាយតែពី២ ទៅ៣ គ.មតែប៉ុណ្ណោះ"។ .ចំណែកឯថ្នាក់រៀនដែលធ្លុះដំបូលនោះ ត្រូវបានលោកនាយកសាលាបង្ហើបមកក្នុងថ្ងៃទី៤កក្កដានេះថា ទីនោះរោងដោល គឺមិនមែនជាថ្នាក់រៀនទេ ហើយក៏ទីកន្លៃងផ្សេងដោយឡែកដែលទទួលបានការជួយជ្រុំជ្រែងពីមូលនិធិបរទេស នេះជាប្រសាសន៍ដែលខ្ញុំបានទទួលបញ្ជាក់បន្ថែមពីលោកគ្រូនាយកជំរាបមក។ ដោយហេតុនៃការចូលរួម និងការសហការណ៍ល្អពីលោកគ្រូ អ្នកគ្រូដែលបានជម្រាបមកនោះ សូមលោក លោកស្រីនិងបងប្អូនសាធារណៈឈប់យល់ច្រលំដូចក្នុងវិដេអូឬការផ្សព្វផ្សាយនោះ ហើយខ្ញុំក៏សូមអនុញ្ញាតិមិនបង្ហាញតទៅទៀតដែរ ។ សូមអរគុណនូវការសហការណ៍យ៉ាងល្អពីសំណាក់លោកគ្រូ អ្នកគ្រូ និងការជួយពីសំណាក់សប្បុរសជនដែលមានសប្បុរសធម៌ និង បងប្អូន និងជនរួមជាតិទាំងអស់ ។ សូមទទួលនូវការគោរព ស្រឡាញ់ដ៏ជ្រាលជ្រៅអំពីខ្ញុំ និងសូមអភ័យទោយនូវកំហុសឆ្គងជំនួសក្មួយៗ ដែលមិនបានតាំងចិត្ត ។ សូមអរគុណ

មានវីដេអូ៖ ប្រភព៖ Samut Siem Reap Angkor