សូមចូលរួមធ្វើបុណ្យទាំងអស់គ្នា...ព្រះតេជគុណ យាន​ សំណាង​ សូមបិណ្ឌបាត្រញាតិញោមម្នាក់៤មុឺនរៀល ដើម្បីជួយដល់ក្មេងៗតូចៗ ដែលកំពុងជួបនូវការលំបាកក្នុងការរៀនសូត្រ...
-

ទំរាំបានកុដិស្អាត​ ទីសេនាសន:សប្បាយរបស់អ្នកបួសក៍ឆ្លងកាត់ពីកុដិឈើ​ ភ្លៀងម្តងៗគ្មានបានសឹងទេ​ ទឹកស្រក់​ ចូលពេញបន្ទប់សឹង​ នេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ​ ព្រះសង្ឃមិនគួរល្មោភនិងលាភ​ យស​ របស់ក្រៅខ្លួនឡើយ។ ដោយឃើញពីការលំបាករបស់ប្អូនៗកុមារដែលនៅតំបន់ដាច់ស្រយាល​ បានសុំសាលាឆទានដើម្បីបានសិក្សា​ ព្រោះខ្វះសាលាបណ្តុះចំណេះដឹង​ ដូចនេះអាត្មាភាព​ និងព្រះអង្គ​ យាន​ សំណាង​ និងម្ចាស់អាខោន​ ក្រចេះខេត្តខ្ញុំ​ បានជជែកគ្នា​ និងសហការជាមួយគ្រូស្មគ្រចិត្ត​ អាជ្ញាធរ​ ញាតិញោម​រួចមក​ ក៍សម្រេចថានិងជួយរកថវិកា​ ហើយសូមបិណ្ឌបាត្រញោមៗ​ សប្បុរសជនក្នុងប្រទេស​ ក្រៅប្រទេស​ ដើម្បីកសាងសាលារៀនមួយខ្នង​ ពីរបន្ទប់​ ធ្វើពីឈើ​ នៅក្នុងភូមិរលំព្នៅ​ ឃុំសោប​ ស្រុកព្រែកប្រសប់​ ខេត្តក្រចេះ​ ។ សិស្សៗដែលទៅសិក្សានៅសាលាឆទានមានចំនួនប្រហែល៥០នាក់​ ទាំងសិស្សប្រុស​ និងសិស្ស​ស្រី​ និងចំងាយផ្លូវពីឃុំសោបប្រហែល៤០គីឡូដី​ ។ សូមបិណ្ឌបាត្រញាតិញោមម្នាក់៤មុឺនរៀល​ ស្មើ១០ដុល្លារ​ តើបានទេ? ហើយគម្រោងនេះចំណាយអស់ប្រហែលជាង២ពាន់ដល្លារ($2000)ប៉ុណ្ណោះ​ នឹងទទួលថវិកាចាប់ពីផ្សាយដំណឹងនេះតទៅ​ សូមចែកចាយបន្តផង​ ទំនាក់ទំនងអាត្មាផ្ទាល់015 66 88 17 017 66 88 17 សូមអរគុណ។

ប្រភព៖ Dejkun Chantra