ភ្នំពេញ៖ ការលេចធ្លាយជីវិតគ្រួសារ ចាន់ សម័យ ដ៏កម្សត់ រស់នៅជាមួយប្រពន្ធ និងកូន ៥នាក់ក្នុងបន្ទុក ហើយអាជីពសិល្បៈត្រូវបានខ្សត់ខ្សោយខ្លាំង ក្រៅតែពីច្រៀងតាមប្រគំតន្ត្រីជាមួយនាយ កុយ បន្តិចបន្តួចនោះ ចាន់ សម័យ ក៏មិនមានរបរអ្វីឲ្យពិតប្រាកដដែរ រស់នៅបន្ទប់ជួលខាងជើងស្ពានជ្រោយចង្វារ ក្រោយហង្សនាគ រាជធានីភ្នំពេញ។ ស្ថិតក្នុងជីវភាពដ៏កម្សត់នេះ តារាចម្រៀងម្ចាស់បទ «សុំមេមាន់១» ចាន់ សម័យ បានប្រាប់ តារាញូស៍ ថា «អាជីពសិល្បៈខ្ញុំមិនមានអ្វីច្បាស់លាស់នោះទេ ការច្រៀងនៅផលិតកម្មក្រៅស្រុក ក្រោយពីផលិតកម្មរលំនោះ ខ្ញុំក៏ត្រូវសម្រាកនៅផ្ទះដែរ រង់ចាំម្តងម្កាលច្រៀងជាមួយនាយ កុយ»។ ទន្ទឹមនោះតារាចម្រៀងធ្លាប់រន្ទឺចេញទៅប្រមូលលុយក្រៅប្រទេស បានលើកឡើងថា «ខ្ញុំ និងនាយ កុយ ក៏មានទំនាក់ទំនងស្និទ្ធស្នាលជាមួយគ្នា ហើយការច្រៀងនោះក៏មិនបានទាមទារតម្លៃអ្វីដែរ គឺផ្តាល់តាមមនោរសញ្ចេតនា។ ក្នុងនោះផងដែរ លោក ចាន់ សម័យ ដែលបានបង្ហើបថា មានកូន ៥នាក់ក្នុងបន្ទុកនោះ លោកក៏មានជំងឺប្រចាំកាយធ្ងន់ធ្ងរ គឺរបេងឆ្អឹង មិនអាចដើរទៅណារួចឆ្ងាយ ហើយការច្រៀងយប់ព្រលប់ក៏លោកមិនបានទៅច្រៀងដែរ ដោយសារសុខភាពមិនសូវធានា មួយវិញទៀត បើត្រូវទៅច្រៀងខ្លាចភ្ញៀវឲ្យញ៉ាំស្រា និងពិបាកធ្វើដំណើរត្រលប់មកវិញ អាស្រ័យហេតុនេះហើយបានជាលោកសម្រេចចិត្តនៅផ្ទះ ម្តងម្កាលតែងតែចេញរកត្រី រកបន្លែបង្ការផ្គត់ផ្គង់គ្រួសារតែបន្តិចបន្តួចប៉ុណ្ណោះ ខណៈពេលដែលលោកត្រូវទូរទាត់ថ្លៃបន្ទប់ជួល និងទឹកភ្លើង មិនក្រោមពី ២០០ដុលល្លារ ក្នុងមួយខែដែរ។
ប្រភព៖ dara-news