លោក អាចារ្យធំ ព្រមទាំងក្រុមការងាររបស់លោក បានដើរថតផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ប្រវត្តិសាស្ត្របុរាណជាច្រើន ដែលមានមហាជនតិចណាស់ដែលបានចាប់អារម្មណ៍។ ជាក់ស្តែងខណៈពេលដែលសល់តែ ២ថ្ងៃទៀត ដល់ខួប១ឆ្នាំនៃការចុះបញ្ជី «រមណីយដ្ឋានសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ០៨ កក្ដដា ២០១៧។ អាចារ្យធំ ក៏បានបង្ហាញអាថ៌កំបាំងដ៏អស្ចារ្យ និង អំពីប្រវត្តិសាស្ត្រនៃប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះបើយោងតាមការលើកឡើងរបស់អាចារ្យធំ បានសរសេរថា៖ តើសំបូរព្រៃគុក មានអាថ៌កំបាំងដ៏អស្ចារ្យ អ្វីខ្លះដែលកូនខ្មែរមិនទាន់បានដឹង??? ១/ ទីក្រុងបុរាណដែលមានអាយុកាលជាង ១៤០០ឆ្នាំ «ឥសានបុរៈ» ជារាជធានីក្នុងសម័យកាលអាណាចក្រចេនឡា។ ២/ ព្រះបាទ ភវវរ័្មនទី១ ៖ ស្ដេចដែលបានប្ដូរឈ្មោះប្រទេសពីនគរភ្នំ មក កម្ពុជា មុនគេ (ឆ្នាំ ៥៥០ ដល់ ៦០០ គ.ស) យោងតាមសិលាចារឹកប្រាសាទបក្សីចាំក្រុងត្រង់ស្លោកទី១១។ ៣/ ឥសានវរ័្មនទី១ គឺជាក្សត្រទី៣នៃអាណាចក្រចេនឡា ដែលបានបង្រួបបង្រួមប្រទេសតែមួយ នាំមកនូវសន្ដិភាព ការរីកចំរើនខ្លាំងបំផុតក្នុងសម័យចេនឡា(ឆ្នាំ ៦១៦-៦៣៧ គ.ស) ។ ៤/ ព្រះបាទ ស្រីមេរៈ ៖ ស្ដេច(នគរភ្នំ) ដែលបានយកព្រះនាម វរ័្មន មកប្រើមុនដំបូងគេ ដើមស.វទី៣។ ៥/ ប្រាក់(កាក់)ខ្មែរដំបូង ៖ ត្រូវបានបង្កើតតាំងពីសម័យចេនឡា (១៤០០ឆ្នាំ) កំណាយរកឃើញនៅ អង្គរបុរី (តាកែវសព្វថ្ងៃ) មិនមែនដូចអ្នកប្រវត្តិសាស្ត្រខ្លះថា បង្កើតឡើងដំបូងនៅសម័យ ហ្លួងព្រះស្ដេចកននោះទេ។
មានវីដេអូ៖