អ្នកនាង ចោម ចាន់ ដែលត្រូវជាបងស្រីរបស់កញ្ញា ដេននី ក្វាន់ តែងតែបង្ហាញសម្រស់យ៉ាងស្រស់ស្អាត ទាក់ទាញចិត្តប្រិយមិត្តជាច្រើន ជាពិសេសបុរសៗ ជាច្រើនបានលង់ស្នេហ៍អ្នកនាង។ គ្រប់ពេលសប្បាយរីករាយ និងមុខជំនួញដែលកំពុងទទួលបានជោគជ័យ ជាមួយជីវិតដ៏សម្បួរបែប មាសប្រាក់ លុយ ឡាន របស់របរទំនើបៗជាច្រើនទៀត។ ភាពសប្បាយរីក និងការធ្វើបុណ្យកុសលជាមួយម៉ាក់យាយនិងជនទីទាល់ក្រជាច្រើន ក៏ជួយឲ្យអ្នកនាងនិងប្អូនស្រីរីករាយខ្លាំងដែល តែពេលនេះ អ្នកនាងហាក់មានក្តីកង្វល់ជាខ្លាំងពេលទទួលបានដំណឹងមិនពីអ្នកម្តាយដែលត្រូវចូលដេកពេទ្យវះកាត់ទាំងយប់បែបនេះ អ្នកនាងបានសរសេរថា "សូមអោយវត្ថុសាកសិទ្ធ និងសូមបារមីជួយតាមថែឃុំគ្រងអ្នកម្តាយរបស់ខ្ញុំផង ពេលនេះកំពុងរងចាំអ្នកម្តាយចេញពីបន្ទប់វះកាត់ គ្មានអ្វីសំខាន់ជាងសុខភាពអ្នកម្តាយរបស់ខ្ញុំទ្បេីយ”។ យ៉ាងណាមិញនៅយប់ថ្ងៃដដែល ម្តាយរបស់អ្នកនាង ចោម ចាន់ បានវះកាត់ដោយជោគជ័យ ដោយវះបានគ្រួសក្នុងតម្រងនោម អ្នកនាងក៏បានបង្ហោះរូបភាពព្រមទាំងសរសេរថា៖ “ព្រោះតែឯងបានម្តាយយេីងចុកពោះរហូត ពេលនេះឯងលែងជាមេរំខានម្តាយយេីងទៀតហេីយ នេះគឺគ្រួសក្នុងតំរង..អរគុណខ្លាំងណាស់ម្តាយរបស់ខ្ញុំគឺល្អប្រសេីរហេីយ"។
ប្រភព៖ ចោម ចាន់