នេះបានហៅអត់ការងារធ្វើ!!! ឃើញក្មេងស្រីដេកឈឺម្នាក់ឯងនៅក្រោមផ្ទះ បន្លំចូលទៅស្ទាបអង្អែល មានអីខ្នោះ
-

ខេត្តកណ្ដាលៈ នៅវេលា​ម៉ោង១១ៈ៣០នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ក្រោមផ្ទះ​នារី​រងគ្រោះ ស្ថិតក្នុង​ភូមិ​ព្រែក​ពោធិ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល បុរស​ម្នាក់​ត្រូវបាន​នគរបាល​ចាប់ខ្លួន ខណៈ​ឃើញ​នារីវ័យក្មេង​ម្នាក់​ ដេក​ក្រោមផ្ទះ​ម្នាក់ឯង ក៏​ចូល​ទៅជិត​រួច​យកដៃ​ស្ទាបអង្អែល​ខ្លួនប្រាណ ត្រូវ​ម្ដាយ​ឪពុក​នារី​រងគ្រោះ​ដឹង​ប្ដឹង​សមត្ថកិច្ច​ចាប់ខ្លួន ។

ជនសង្ស័យខាងលើ​​មានឈ្មោះ កុល សូ​វៀត ភេទ​ប្រុស អាយុ៣៧ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ លក់ដូរ។ រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ទ ស.ន អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស​ថ្នាក់​ទី៧ ។ ជនសង្ស័យ​និង​ក្មេងស្រី​រងគ្រោះ​មាន​ទីលំនៅ​ភូមិ​ព្រែក​ពោធិ​ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ។ បើតាមសម្ដីក្មេងស្រីរងគ្រោះបាននិយាយថា កាលពីវេលា​ម៉ោង១១ៈ៣០នាទី ក្មេងស្រី​រងគ្រោះ​មាន​អក្កា​រៈ​ក្ដៅខ្លួន រួច​បាន​ដេក​នៅលើ​គ្រែ​ក្រោមផ្ទះ​ម្នាក់ឯង ដោយ​ឪពុក ម្ដាយ​មិន​នៅផ្ទះ​នោះទេ ខណៈនោះ​ជនសង្ស័យ​ឈ្មោះ កុល សូ​វៀត បានឃើញ​ក្មេងស្រី​រងគ្រោះ​ដេក​ក្រោមផ្ទះ​ម្នាក់ឯង ក៏​ដើរចូល​ទៅជិត រួច​យកដៃ​ខាងស្ដាំ​ស្ទា​បករ និង​ស្ទាប​សុដន់​ខាងស្ដាំ រួច​ថើប​ថ្ពាល់​ខាងស្ដាំ រួច​ហើយក៏​ដើរ​ត្រឡប់មកផ្ទះ​របស់ខ្លួន​វិញ រហូត​ម្ដាយ​ឪពុក​ត្រឡប់មកវិញ ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​ម្ដាយ​របស់ខ្លួន ។ លុះ​មកដល់​វេលា​ម៉ោង១៦ៈ០០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ទើប​ម្ដាយ​ក្មេងស្រី​រងគ្រោះ​ បានមក​ប្ដឹង​សមត្ថកិច្ច ​នគរបាល​ប៉ុស្ដិ​ទឹក​វិល​ ធ្វើការ​ចាប់ខ្លួន៕