ផ្សារបឹងកេងកង និងតាមផ្ទះលក់ទំនិញ ហាងលក់ទំនិញ ពុំមានសារធាតុគីមីហាមឃាត់ទេ ដូចនេះពុកម៉ែកបងប្អូនអាចទិញយកមកបរិភោគបាន....
នៅថ្ងៃ សុក្រ ០៩កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ឋិស័កពស ២៥៦២ត្រូវនឹងថ្ងៃទី០៦ខែ កក្កដាឆ្នាំ២០១៨ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណៈកម្មការផ្សារបឹងកេងកង ខណ្ឌចំការមនចុះត្រួតពិនិត្យទំនិញនៅ ផ្សារបឹងកេងកង និងតាមផ្ទះលក់ទំនិញ ហាងលក់ទំនិញ ស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ជាពិសេស ទប់ស្កាត់ នៅផលិតផលអាហាររបស់ក្រុមហ៊ុនKellogg company នៅសហរដ្ឋអាមេរិចដោយសារអាហារ Kellogg Honey smacks នេះមានចំលង បាក់តេរី salmonella ដែលបណ្តាលអោយមានជំងឺប្រព័ន្ឋ រំលាយអាហារ គ្រុនពោះវៀន។ល។ ស្រ្តីមានផ្ទៃពោះ ទារក កុមារតូច និងមនុស្សចាស់ គឺជាជនងាយរងគ្រោះយើងបានធ្វើការផ្សព្វផ្សាយ ណែនាំដល់អាជីវករអោយយល់ដឹងអំពីបញ្ហានេះ។
ក្រោយពីការយើងបានទិញគំរូចំនួន៥៩គំបញ្ជូនមករថយន្តពិសោធន៍ចលត័ដើម្បីរកសារកសារធាតុគីមីហាមឃាត់ដូចជា បន្លែ ស្រស់ គ្រឿងសមុទ្រ ផ្លែឈើ គុយទុយទាវ មីស្រស់ប្រហុក ផ្អក ជ្រក់ ជាលទ្ឋផលឃើញថា ឫពុំសារកធាតុគីមីហាមឃាត់ទេ បានធ្វើការផ្សព្វផ្សាយតាមសាព៌ត័មាន BTV ហង្សមាស អប្សារា ទទក និងfresh new។ ប្រភព៖ Kong Vuthy
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។