ក្រោយពីលោកឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដេអូយ៉ាងក្តៅក្រហាយទាំងព្រឹក ពីសំណាក់កូនស្រីរបស់ថៅកែ កូនស្រីម្ចាស់អគ្គិសនី ឯកជន មួយកន្លែងនៅខេត្តកំពង់ចាម ដោយហៅលោកសឹងតែដាច់សាច់ ទៅហើយ។ ពេលនេះលោក ឧកញ៉ា ឌួង ឆាយ បានមកដល់ ក្រុមហ៊ុនអគ្គិសនីមេគង្គផៅវ័រ ដែលផ្តល់ការផ្គត់ផ្គង់អគ្គិសនី នៅឃុំបុសខ្នុរ ដោយលោកបាននាំយកនៅទឹកប្រាក់ចំនួន១០លានរៀលមកតំកល់ នៅក្រុមហ៊ុន ដើម្បីជួយសំរួលដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាម កុំឲ្យមានបញ្ហាភ្លើងដូចលើកមុនៗទៀត។ នៅក្នុងគណនីហ្វេសប៊ុករបស់លោកឧកញ៉ា ក៏បានបង្ហោះវីដេអូថ្មីមួយទៀតពេលដែលលោកបានទៅដល់ ដោយរូបលោកបានជួបនឹង បងប្រុសដែលធ្វើការចាត់ចែងនៅក្នុងក្រុមហ៊ុន ដោយលោក ឧកញ៉ា បានរៀបរាប់ថា "ថ្ងៃនេះលោកបាននាំយកថវិការចំនួន១០លានរៀល មកជូនក្រុមហ៊ុន តែខាងក្រុមហ៊ុនមិនទទួលយកនោះទេ ដោយខាងក្រុមហ៊ុនបានសន្យាថា ចាប់ពីថ្ងៃនេះតទៅគឺម្ចាស់ក្រុមហ៊ុននិងមិនបិទភ្លើងទៀតទេ តែខាងក្រុមហ៊ុនពិន័យនៅពេលដែល ពួកគាត់ផុតកំណត់ពីថ្ងៃទី១២ដល់ថ្ងៃទី២៥ ដោយគាត់មិនបានយកប្រាក់មកបង់ជូនក្រុមហ៊ុន"។
ប្រសិនបើចង់ដឹងព័ត៏មានលំអិត សូមទស្សនាវីដេអូទាំងអស់គ្នា៖ ប្រភព៖ Duong Chay ឌួង ឆាយ