នារីម្នាក់ ត្រូវបានចោលមួយក្រុម ធ្វើសកម្មភាពឆក់កាបួប បណ្ដាលអោយរងរបួសធ្ងន់
ភ្នំពេញៈ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នារីរងគ្រោះឈ្មោះ ស៊ុ សម្ផស្ស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនលក់ថ្នាំពេទ្យ(UAS) ស្នាក់នៅផ្ទះលេខ១១ ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយសម្ភារៈក្នុងកាបូបយួរដៃពណ៌ខ្មៅ រួមមាន ឡេបថបមួយគ្រឿងម៉ាក LENOVO ទូរស័ព្ទដៃមួយគ្រឿងម៉ាក ONE Plus លុយចំនួន២៥០$ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក កាតATMមួយ និងកាតធានារ៉ាប់រងមួយ។
មុនពេលកើតហេតុនាងជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AX-1491 ចេញពីផ្ទះ ក្នុងគោលបំណងទៅធ្វើការនៅក្រុមហ៊ុន (UAS) នៅជាប់ផ្សារ TK សង្កាត់បឹងកក់ទី១ លុះពេលជិះមកដល់ចំណុចមុខមជ្ឈមណ្ឌលទួលគោក ផ្លូវលេខ៣១៥ ក្រុមទី៣០ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ស្រាប់តែមានជនសង្ស័យ៤ទៅ៥នាក់ ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពឆក់កាបូបយួរដៃរបស់គាត់ ដែលដាក់នៅខាងមុខបានសម្រេច បណ្ដាលឲ្យដួលម៉ូតូរងរបួស ហើយជនសង្ស័យបានយកកាបូបជិះម៉ូតូគេចខ្លួនបាត់។ ដេញចាប់ជនសង្ស័យម្នាក់ ជាអ្នកបិទគូទ រួចបញ្ជូនមកកាន់អធិការដ្ឋានគរបាលខណ្ឌទួលគោក ធ្វើការសាកសួរ។ ជនសង្ស័យឈ្មោះ ខាំឡ ខាំរី ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនារ ពីបទឆក់កាបូប ប្រព្រឹត្តនៅចំណុចផ្លូវ លេខ១២៥ កែងផ្លូវលេខ៣៣៦ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពៈ កូន ខ្លាតូច
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។