គ្រោះថ្នាក់ចរាចរណ៏ មួយរវាងរថយន្ត​កូរ៉េ​មួយ​តោន​កន្លះ បុក​ជាមួយ​រថយន្ត​សាំ យ៉ុង មនុស្ស៣នាក់រងរបួស ធ្ងន់ស្រាល
-

កំពតៈ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏ មួយរវាងរថយន្ត​កូរ៉េ​មួយ​តោន​កន្លះ បុក​ជាមួយ​រថយន្ត​សាំ យ៉ុងរងរបួស ធ្ងន់ស្រាល៣នាក់ កាលពីព្រឹក​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ លើ​កំណាត់ ផ្លូវជាតិ​លេខ៣ កំពត.ព្រះ​សីហ​នុ ចំណុច​ខាងលិច​ស្ពាន​កោះ​តូច ចម្ងាយប្រមាណ១០០ម៉ែត្រ ស្ថិតក្នុង ភូមិ​ព្រែក​ចេក ឃុំ​កោះ​តូច ស្រុក​ទឹកឈូ។

នៅមុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត កូរ៉េ ចំណុះ១តោណកន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2U-5990 បើកបរ ដោយ​ឈ្មោះ សោម ឆឺ​យ ភេទ​ប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត រងរបួស​ស្រាល និង​អ្នករួមដំណើរ​ម្នាក់ រងរបួស​ស្រាល។
រថយន្ត​នេះ បើក​ទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​គ្នា​ជាមួយ​រថយន្ត មួយគ្រឿង​ទៀត ម៉ាក​សាំ​យុង​កូរ៉េ ពណ៌​ស ពាក់​ស្លាក ភ្នំពេញ 2S-5700 បើកបរ ដោយ​ឈ្មោះ ធុ​ត វាសនា ភេទ​ប្រុស អាយុ ៣៨ឆ្នាំ រស់នៅ ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្តកំពត ក្នុងទិសដៅ​ប​ញ្ជ្រា​ស់​គ្នា ពី​លិចទៅ​កើត បណ្តាល​ឲ្យ​រថយន្ត​នេះ ធ្លាក់ចូល​ស្រែ អ្នកបើក​របួសស្រាល​ដែរ និង​រថយន្ត មានការ​ខូចខាត​ធ្ងន់​ទាំង ២គ្រឿង ៕