នេះបានហៅថាអ្នកមានចិត្តផ្លើម!!! ការណីហឹង្សា ប្តី​បាន​វាយ​ប្រពន្ធឡើងសម្លប់ នៅផ្លូវសាធារណះ តែមិនមានសមត្ថកិច្ច ដូចជា​ប្រជាពលរដ្ឋ ណាមកជួយនារីរងគ្រោះឡើយ.....(មានវីដេអូ)
-

ភ្នំពេញៈ ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ប្តី​បាន​វាយ​ប្រពន្ធ អស់​រយៈពេល​ប្រហែល​កន្លះ​ម៉ោង​ហើយ។ ស្ត្រី​គ្រោះ​នោះបាន​ស្រែក​ឲ្យ​គេ​ជួយ និង​បាន​និយាយថា «សូម​បងប្អូន​ជួយ​ផង ប្រសិនបើ​ខ្ញុំ​ទៅជា​មួយ​គាត់ ប្រាកដជា​គាត់​សម្លាប់​ខ្ញុំ​ហើយ»។

នា​រសៀល​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅ​ភូមិ​ដើម​ថ្ងាន់ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ដោយ​ពុំ​មានការ​អើពើ​ជួយ សង្គ្រោះ ស្ត្រី​រងគ្រោះ​ពី​សំណាក់​សមត្ថកិច្ច ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ទី​នោះឡើយ ពោលម្នាក់ៗបានត្រឹមតែ​នាំគ្នា​ឈរ​មើល​តែប៉ុណ្ណោះ។
ទោះបី​ស្ត្រី​រងគ្រោះ​ខំ​ស្រែក​ប៉ុណ្ណា​ក៏ដោយ ក៏​គ្មាន​នរណាម្នាក់​ហ៊ាន​ចូលទៅ​ជួយ​នោះដែរ ហើយ​ហេតុការណ៍​នេះ​មិនមាន​ការអន្តរាគមន៍ ពី​សំណាក់​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ ខណៈដែល​បុរស​ជា​ប្តី​បាន​វាយ​ស្ត្រី​រងគ្រោះ​រហូត​ទាល់តែ​សន្លប់​ឈឹង និង​បាន​លើកដាក់​លើ​ម៉ូតូ (មិន​ស្គាល់​ម៉ាក) ពាក់​ស្លាក​លេខ​ភ្នំពេញ 1AR-5486 រួច​ជិះ​ចេញ​គេចខ្លួន​បាត់ស្រមោល​តែម្តង។ គ្មាន​នរណាម្នាក់​ស្គាល់​អត្តសញ្ញាណ​ប្តី និង​ប្រពន្ធ​ទាំង២នាក់​នោះទេ ព្រោះ​ក្រោយ​កើតហេតុ​ភ្លាម​បុរស​ជា​ប្តី​បាន​លើកដាក់​លើ​ម៉ូតូ រួច​បើក​គេចខ្លួនបាត់​ស្រមោល​តែម្តង៕
ប្រភពៈ កូន ខ្លាតូច