ជនជាតិខ្មែរ ចាក់ជនជាតិវៀតណាមរស់នៅខេត្តកោះកុងឱ្យរបួសធ្ងន់ ព្រោះរឿងហៅ "យួន" មិនហៅ "វៀតណាម"
ណារ៉ា
-

ខេត្តកោះកុង៖ នៅកន្លែងផឹកស៊ីមួយកន្លែង បានផ្ទុះហិង្សាបង្ករបួសស្នាមរវាងជនជាតិវៀតណាម និង ជនជាតិ ខ្មែរដែលអង្គុយផឹកស៉ីនៅតូបរបស់ឈ្មោះ ទុម សុខហេង លក់គ្រឿងក្លែមនៅចំណុចសួនច្បារ មុខផ្ទះលោកសុខ សុវត្ថិទុំ កាលពីវេលាម៉ោង២១ និង៣០នាទី កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ សុខ ណាម ភេទប្រុសអាយុ ២៨ ឆ្នាំ ជនជាតិ វៀតណាម មុខរបនេសាទ រស់នៅភូមិ៣ ឃុំប៉ាកខ្លង ស្រុក មណ្ឌលសីមា, មានគ្នា ២ នាក់។ ជនសង្ស័យមិនស្គាល់ មានគ្នា៣នាក់ អង្គុយស៉ីក្បែរគ្នាជនដៃដល់ពាក់អាវយឺតឆ្នូតទទឹងក្រហមសស្លៀកខោខ្លីប៉ារ៉ាត្រឹមជង្គុង និងពាក់ក្រវឹលត្រចៀកខាងស្តាំពណស៌។ មូលហេតុដំបូងក្រុមខាងខ្មែរ និយាយថា អាយួនៗ ពេលនោះភាគីខាងវៀតណាម និយាយតបតវិញថាកុំហៅ យួនៗ ហៅវៀតណាមៗទៅ ហើយក៏មានការជជែកគ្នាទៅវិញទៅមកលុះក្រោយមកភាគីខាងវៀតណាមក៏ឡើងពីតុរបស់ខ្លួនទៅអុកកែវជាមួយភាគីខាងខ្មែរ ដើម្បីសុំទោសឈប់ឈ្លោះគ្នាស្រាប់តែភាគីខាងខ្មែរយកកូនកាំបិតអ្នកលក់ដេញចាក់វៀតណាមត្រូវ ៦កន្លែងចំកខាងឆ្វេង ១កន្លែង ត្រូវក្រោមដោះខាងឆ្វេង១កន្លែង ត្រូវក្រោមក១កន្លែង ត្រូវដៃឆ្វេង១កន្លែង ត្រូវច្រមុះ១កន្លែង និងត្រូវប៉េះគូថខាងឆ្វេង១កន្លែង តែសំណាងមិនស្លាប់ត្រឹមរបួសធ្ងន់។ ក្រោយពីចាក់រួចហើយអ្នកបង្កររត់គេចអស់ ចំណែកវៀតណាមរងគ្រោះសម្រាកនៅមន្ទីរបង្អែកខេត្ត, ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ៕