ស្រីៗចូលKTVច្រៀងលេង បានឈ្លោះគ្នាជាមួយបុគ្គលិកស្រីដូចគ្នា ដល់ពេលគិតលុយចេញមកវិញ ស្រាប់តែវ៉ៃគ្នាផ្អើលដល់សមត្ថកិច្ច
ណារ៉ា
-

ភ្នំពេញ ៖ បុរសម្នាក់នឹងស្ត្រី២នាក់បានចូលទៅច្រៀងខារ៉ាអូខេBK នៅម្តុំបឹងកក់រ៉ារទេះភ្លើង លុះពេលដែលច្រៀងបានមួយសន្ទុះ ក៏មានខាងភ្ញៀវស្រីម្នាក់ចូលទៅបត់ជើងក្នុងបន្ទប់ទឹកស្របពេលនារីខារ៉ាអូខេម្នាក់គាត់ចង់ចូលបន្ទប់ទឹកដែរ និងមិនដឹងថាមានមនុស្សនៅខាងក្នុង ក៏គាស់ទ្វា ស្រាប់តែនារីជាភ្ញៀវខឹងឈ្លោះប្រកែកគ្នា រហូតចេញគិតលុយចេញក្រៅក៏វៃគ្នាផ្អើលពេញមុខខារ៉ាអូខេ បណ្ដាលឲ្យរងរបួសបែកក្បាលម្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៣០នាទីរំលងអាធាត្រឈានចូល​ ថ្ងៃទី៦​ ខែកក្តដាឆ្នាំ២០១៨​ តាមបណ្តោយផ្លូវរ៉ារទេះភ្លើងស្ថិតនៅ​ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ។

យោងតាមប្រភពពត៌មានពីជនរងគ្រោះដែលចូលទៅច្រៀងនៅក្នុងខារ៉ាអូខេBKសុំមិនបញ្ចេញឈ្មោះបានអោយដឹងថាមុនពេលកើតហេតុគាត់មានគ្នាទាំងអស់៣នាក់រួបគាត់ម្នាក់នឹងស្រី២នាក់បាននាំគ្នាចូលទៅច្រៀងនៅខារ៉ាអូខេមានឈ្មោះដូចខាងលើបានមួយសន្ទុះក្រោយមកក៏ខាងស្រីដែលត្រូវជាមិត្តភ័ក្រគាត់បានចូលបន្ទប់ទឹកស្របតែមានស្ត្រីខារ៉ាអូខេម្នាក់គាត់បានគាស់ទ្វាបន្ទប់ទឹកធ្វើអោយខាងអ្នកដែលចូលគាត់ខឹងក៏ចេញមកវិញស្តីអោយនឹងប្រមាតមើលងាយនឹងឈ្លោះប្រកែកគ្នាទើបគាត់ឃើញចឹងក៏ចូលទៅឃាត់នឹងជួយសម្រួលអោយត្រូវគ្នារួចក៏ផឹកសុីបន្ត លុះពេលដែលជនរងគ្រោះទាំង៣នាក់ឈប់ផឹកក៏នាំគ្នាគិតលុយបំរុងនឹងបើកឡានចេញ ប៉ុន្តែមានខាងបុគ្គលិកខារ៉ាអូខេម្នាក់គាត់បានឈរចាំនៅនឹងកែងផ្លូវនឹងកាន់ដុំឥដ្ឋចាំវៃរថយន្តគាត់ ទើបភ្លាមៗនោះដែលគាត់ក៏ឈប់រថយន្តហើយចុះទៅសួរថាមានរឿងអីបានជាកាន់ដុំថ្មចឹង ស្រាប់តែបុគ្គលិកនោះវាយគាត់នឹងមានសន្តិសុខប៉ុនមាណនាក់ព្រួចវាយគាត់បណ្តាលឲ្យរងរបួសបែកក្បាលហូលឈាមផ្អើលទៅដល់សមត្ថកិច្ចប៉ុស្តិ៍ស្រះចកចុះមកអន្តរាគមន៍នៅនឹងកន្លែងកើតហេតុតែម្ដង ។
បើតាមការៀបរាប់របស់ប្អូនស្រីនារីខារ៉ាអូខេវិញបានអោយដឹងថា មូលហេតុគាត់មិនបានព្រួចគ្នាវាយគាត់នោះទេ គាត់ចូលទៅគាស់ទ្វាកញ្ចត់រថយន្តរបស់ជនរងគ្រោះដើម្បីចង់សួរនាំថាហេតុអីបានជាជេម៉ែគាត់នឹងមើលងាយគាត់ដូច្នេះតើគាត់បានធ្វើដាក់? ស្របតែខាងស្រីម្នាក់នោះស្ទូុះមកវាយបោចសក់គាត់ហើយខាងប្រុសវិញមិនមេនចូលមកឃាត់នោះទេ គឺចូលមកកាច់កទើបក្រុមសន្តិសុខចូលមកឃាត់ប៉ុន្តែត្រូវខាងបុរសនោះវៃទើបសន្តិសុខវៃការពារខ្លួនទៅ ។
ក្រោយពេលកើតហេតុខាងមេការខារ៉ាអូខេគាត់មិនចង់អោយមានរឿងច្រើនក៏សម្រួលដោយព្រមចេញថ្លៃព្យាបាលជំងឺចំនួន100$ហើយខាងរងគ្រោះគាត់ក៏ព្រមយកដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕