សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមអបអរសាទរខួបទី៦៧ ថ្ងៃកំណើតបក្ស និងបើកយុទ្ធនាការឃោសនាបោះឆ្នោត
ណារ៉ា
-

នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមអបអរសាទរខួប៦៧ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រអាណត្តិទី៦ នៅមជ្ឍ មណ្ឌលកោះពេជ្រ។ គេហទំព័រ Facebook របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់ (LIVE) អំពីពិធីនេះនៅម៉ោង៦:៥៥នាទីព្រឹក ពីមជ្ឍមណ្ឌលកោះពេជ្រ។ សូមជូនពរបងប្អូនសមាជិកសមាជិការគណបក្សប្រជាជនទូទាំងប្រទេសទទួលជោគជ័យនៅក្នុងថ្ងៃបើកយុទ្ឋនាការឃោសនាបោះឆ្នោតនៅថ្ងៃនេះទាំងអស់គ្នា៕