ហួសចិត្ត...ជនជាតិចិន បើកផ្ទះបនជាផ្លូវការ នៅខេត្តកំពង់សោម...
លោក តាន់ គីមសួរ បានសម្តែងការហួសចិត្តជាខ្លាំង ខណៈដែលជនជាតិចិន បើកផ្ទះបន នៅខេត្តកំពង់សោម ដោយលោកបានទទួលរូបភាពពីមហាជន ព្រមទាំងបានបង្ហោះនិងបានសរសេរថា "ថ្ងៃនេះពួកចិនបើកសម្ពោធផ្ទះបនជាផ្លូវការហើយ នៅម្តុំផ្លូវឯករាជ្យកំពង់សោម ប្រហែលជាបានអញ្ជើញទាំងអាជ្ញាធរនៅតំបន់នោះផងក៏ថាបាន បានជាគ្មានអ្នកណាទៅអើពើសោះអ៊ីចឹង។ សប្បាយចិត្តណាស់ ខ្មែរយើងជិតមានបនស្រីស្របច្បាប់វិញហើយ។ រូបភាពពីអ្នកគាំទ្រដែលជិះកាត់"។ តួយ៉ាង លោក តាន់ គីមសួរ និងមហាជនជាច្រើនសម្តែងការមិនពេញចិត្ត និងសំណូមពរឲ្យអាជ្ញាធរដែលពាក់ព័ន្ធមានវិធានការចាត់ការតាមផ្លូវច្បាប់ចំពោះករណីបើកផ្ទះបន ដែលប្រាសចាកនូវសីលធម៌ ប៉ះពាល់ដល់ប្រពៃណីថ្លៃថ្នូររបស់ខ្មែរ៕
ប្រភព៖ Tan Kimsour
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។