លោក អ៊ីណូ ពោលពាក្យអរគុណ ទៅកាន់ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទាំងព្រឹកព្រលឹម...
ភ្នំពេញ ៖ តារាចម្រៀងលោក អ៊ីណូ កំពុងជោគជ័យលើវិថីសិល្បៈតាមរយៈការនិពន្ធ និងច្រៀងបទចម្រៀងនិពន្ធថ្មី ស្រាប់តែនៅថ្ងៃទី០៧ ខែកក្កដានេះ បានបង្ហាញអារម្មណ៍ត្រេកអរ និង អរគុណយ៉ាងជ្រៀលជ្រៅចំពោះឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ លោកបានរៀបរាប់នៅក្នុងនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោកថា "សូមគោរពអរគុណ ឯកឧត្តមអ៊ុំ ខៀវ កញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៍មាន ដែរបានផ្តល់ប័ណ្ណសរសើរសំរាប់ក្មួយ នៅក្នុងកម្មវិធី ប្រលងសំនៀងជនពិការកម្ពុជា២៥ខេត្តក្រុង ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ( MSJTV ) ?? សូមគោរពអរគុណឯកឧត្តមអ៊ុំ សំរាប់ការពេញចិត្ត និង សរសើរមកកាន់ក្មួយក្នុងការបង្កើត និងច្រៀងបទភ្លេងOriginal ( កើតជាមនុស្សដូចគេ តែសំណាងខុសគេ ) "។
ប្រភព៖ ENO_Official
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។