ចូលរួមរំលែកទុក្ខផង!!! រកឃើញសាកសពមនុស្ស១៨នាក់ទៀតហើយ ក្នុងករណីលិចកាណូតនៅកោះផូកេត ប្រទេសថៃ
ប្រទេសថៃៈ កងទ័ពជើងទឹកថៃថា សាកសពមនុស្ស១៨នាក់ត្រូវបានរកឃើញ គិតត្រឹមថ្ងៃសុក្រនេះ បន្ទាប់ពីកើតហេតុការណ៍លិចកាណូត១គ្រឿង តាំងពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញមក ចេញផ្សាយដោយសារព័តមាន The nation។
ដំបូងឡើយគេរកឃើញសពម្នាក់ ជាជនជាតិចិន ប៉ុន្តែក្រោយមក យោធាថៃអះអាងថា មនុស្ស១២នាក់ហើយ ដោយគេដឹងថា កាណូតទេសចរមួយគ្រឿងនេះបានផ្ទុកជនជាតិចិនរាប់សិបនាក់ ក្នុងចំណោមអ្នកដំណើរ១០៥នាក់ មុនពេលជួបហេតុអាក្រក់នេះ។ យ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនត្រូវបានសង្គ្រោះ ខណៈដែលនៅមានអ្នកបាត់ខ្លួនច្រើននាក់ទៀត ក្នុងឧប្បត្តិហេតុលិចកាណូត Phoenix នៅកោះផូកេត ប្រទេសថៃ ចំពេលជួបប្រទះរលកកម្ពស់៥ម៉ែត្រ លាយលំជាមួយព្យុះផងនោះ៕ ប្រភពៈ ANN
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។