សូមជួយដល់ប្អូនស្រីផង...ប្អូនស្រីម្នាក់កើតជំងឺចំឡែក សូមអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាជួយដល់ប្អូនស្រីផង ព្រោះគ្រួសារប្អូនស្រីក្រណាស់...(មានវីដេអូ)
កាលពីថ្ងៃទី០៦ ខែកក្តដា គណនីហ្វេសប៊ុកមួយបានបង្ហោះពីប្អូនម្នាក់ដែលកើតជំងឺចំឡែក មិនដឹងថាជាជំងឺអ្វី ប្រសិនបើមានបងប្អូនណាបានស្គាល់ សូមមេត្តាជួយប្រាប់ដល់ប្អូនស្រី ព្រោះពេលនេះប្អូនស្រីកំពុងតែឈឺចាប់ខ្លាំងណាស់។ នៅក្នុងគណនីហ្វេសប៊ុកដែលមានឈ្មោះថា Zey Pin បានបង្ហោះសារទាំងអារម្មណ៍ក្តុកក្តួលថា "នាងខ្ញុំតំណាងអោយគ្រួសារប្អូនស្រី សុភ័ក្រ្ត ហៅស្រីអេ ប្អូនស្រីអាយុ14ឆ្នាំ ដែលត្រូវជាសិស្សរបស់នាងខ្ញុំ ពេលនេះកំពុងសំរាកព្យាបាលក្នុងមន្ទីពេទ្យបាន3ថ្ងៃហើយ ដោយមិនទាន់ដឹងថាជាជំងឺអ្វីច្បាស់នៅឡើយ ហើយគាត់មានតែ2នាក់ម្តាយនិងកូន ដូច្នេះនាងខ្ញុំតំណាងអោយគ្រួសារប្អូនស្រី សូមអំពាវនាវដល់បងប្អូនទាំងអស់មេត្តាជួយដល់ប្អូនស្រីផង ព្រោះពេលនេះម្តាយប្អូនស្រីមិនមានលទ្ធភាពក្នុងការបង់ថ្លៃមន្ទីពេទ្យឡើយ Please help her..."
មានវីដេអូ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។