ក្រឡាប់ រថយន្ដ Camary បាឡែនមួយគ្រឿង នៅផ្លូវចំណោតលោកយាយម៉ៅ ដោយមិនដឹងពីរមូលហេតុ
-

ក្រុងព្រះសីហនុៈ រថយន្តតូចមួយគ្រឿងផ្លាកលេខភ្នំពេញ 2A 5689 ក្រឡាប់នៅផ្លូវចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ វេលាម៉ោងជិត៨យប់ថ្ងៃ៥ ខែកក្កដា ឆ្នាំ២០១៨នេះ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ បើតាមនគរបាលចរាចរណ៍ប្រាប់ថា ក្រោយកើតហេតុអ្នកបើកបរបានគេចខ្លួន និងថាហេតុការណ៍ដែលនាំទៅដល់ការក្រឡាប់បែបនេះ គេនៅមិនទាន់ដឹងនៅឡើយ ៕