តើសង្គម១នេះវាយ៉ាងមុិច? ចង់សួរថាគ្រោះថ្នាក់ចរាចរណ៍មនុស្សរងរបួស១ទាំងមូល ហេតុអីគ្មានកំណត់ហេតុណា១ឲ្យច្បាស់លាស់ គ្មាននរណាចេញមុខបកស្រាយ គេមានអត្តសញ្ញាណត្រឹមត្រូវ មានកាតបុគ្គលិកទៀត ហើយប៉ូលីសមូលដ្ឋានស្ទឹងមានជ័យ១ គ្មានអើរពើរ ដល់ជនរងគ្រោះ សួរថានេះឬជាការងារដែលអស់លោកឯងកំពុងធ្វើជូនប្រជាជន? បងនឹងជួយរកខុសត្រូវឱ្យអូន បងមិនឱ្យអូនស្លាប់ទៅដោយមិនមានមូលហេតុសមរម្យនោះទេ បងនឹងជួយអូននឹងគ្រួសារឱ្យអស់ពីលទ្ធភាព ហើយចំពោះក្រុមគ្រួសារសពគ្រាន់តែចង់បានមូលហេតុពិតនៃគ្រោះថ្នាក់រហូតដល់មន្ទីរពេទ្យ រហូតដល់ពេទ្យឈានដល់ការបូជាសពដោយ ដឹងពីអត្តសញ្ញាណជនរងគ្រោះច្បាស់លាស់បែបនេះ តើអស់លោកមន្រ្តីសមត្ថកិច្ចទាំងអស់នោះមានវិជ្ជាជីវះត្រឹមត្រូវនឹងគ្រប់គ្រាន់ដែរទេ? តើក្រមសីលធម៌ពេទ្យមានដែរទេនៅស្រុកខ្មែរនេះ? ??សូមជួយគ្នាផង ក្រុមគ្រួសារប្អូនរដ្ឋាលំបាកណាស់ មានប្អូនប្រុស២នាក់ទៀតដែលកំពុងនៅរៀន មានលោកពុកដែលមិនសូវជា នឹងមានម្តាយចំណាស់ដែរធ្វើការផ្គត់ផ្គង់គ្រួសារ សូមស្នើរដល់មន្រ្តីអធិការដ្ឋានខណ្ឌមានជ័យធ្វើការសើបអង្កេតរឿងនេះផង ???១លានចំងល់ ១លានសំនួរ Credit: Panha Sorn
អត្ថបទបន្ថែម៖ ស្លុតចិត្តបាត់កូន ៧ថ្ងៃរកមិនឃើញ ពេលដែលរកឃើញ បានត្រឹមតែឆ្អឹងមួយកញ្ចប់ យកទៅផ្ទះវិញ ភ្នំពេញៈ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ យុវជនម្នាក់ក្រោយពីបាត់ខ្លួនអស់រយៈពេល៧ថ្ងៃ ក្រុមគ្រួសាររកឃើញវិញបានត្រឹមឆ្អឹងមួយកញ្ចប់ដែលគេបន្សល់ទុក នៅវត្តទួលសន្តិវ័ន្ត ហៅវត្តទួលអស់លោក។ ហេតុការណ៍ដែលក្រុមគ្រួសារសពជនរងគ្រោះមកយកធាតុ ទៅធ្វើបុណ្យនោះនៅ វត្តទួលសន្តិវ័ន ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។ ក្រុមគ្រួសារបាននិយាយរិះគន់ដល់សមត្ថកិច្ច ប៉ុស្តិ៍ស្ទឹងមានជ័យ១ ដែលមិនចុះទៅធ្វើកំណត់ហេតុដល់មន្ទីរពេទ្យហើយ មិនរាយការណ៍ដល់ក្រុមគ្រួសារឱ្យបានដឹង។ ក្នុងនោះជនរងគ្រោះមានអត្តសញាណជាប់នៅក្នុងខ្លួនផង ទុករហូតជនរងគ្រោះស្លាប់ នៅមន្ទីរពេទ្យហើយដឹកសពជនរងគ្រោះយកទៅបូជានៅ វត្តទួលសន្តិវ័ន បាន៥ថ្ងៃទើបដឹងដំណឹងដល់ក្រុមគ្រួសារ ហើយមកទទួលធាតុ(ឆ្អឹង)យកទៅធ្វើបុណ្យនៅគេហដ្ឋានជនរងគ្រោះ។ សពរងគ្រោះមានឈ្មោះ ផុន រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបម្រើ ការងារនៅអាហារដ្ឋាន ក្នុងព្រលានអន្តរជាតិពោធិ៍ចិនតុង ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពពីក្រុមគ្រួសាបានឱ្យដឹងថា នៅមុនពេលបាត់ខ្លួន នៅវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៨ ជនងគ្រោះបានត្រឡប់មកពីលេង ខេត្តកំពត ជាមួយមិត្តភក្តិចូលផ្ទះនៅជីសាក់ បានមួយសន្ទុះក៏ចេញទៅហូបចុក (ផឹកស៊ី) ជាមួយមិត្តភក្តិនៅម្តុំផ្សារជូរីផ្លាហ្សា។ រហូតដល់ម៉ោងប្រហែល១០យប់បានបែកផ្លូវគ្នាចំណែកជនរងគ្រោះបានជិះម៉ូតូដឹក(ជូន)មិត្តភក្តិទៅក្បាល់ថ្នល់។ លុះជិះត្រឡប់មកដល់ស្ពានស្ទឹងមានជ័យជួបគ្រោះថ្នាក់ចរាចរណ៍ ដួលខ្លួនឯងរងរបួសធ្ងន់ ត្រូវរថយន្តសាម៉ុយគ្លីនិក ហុងហាក់ ដឹកមកសង្គ្រោះបន្ទាន់។ ប៉ុន្តែគេឃើញជនរងគ្រោះ មានអាការៈធ្ងន់ធ្ងរ ពេកក៏បញ្ជូនជនរងគ្រោះ បន្តទៅមកមន្ទីរពេទ្យកាល់ម៉ែត ក៏ស្លាប់រួចក៏ដឹកសាកសព យកមកបូជានៅវត្តទួលសន្តិវ័ន ហៅវត្តអស់លោក តែម្តង។ លុះមកដល់ថ្ងៃទី៥ ខែកក្កដា ទើបក្រុមគ្រួសារបានទទួលដំណឹង ក៏មកទទួលយកធាតុទៅធ្វើបុណ្យតាមប្រពៃណីយនៅផ្ទះជនរងគ្រោះតាមប្រពៃណី ឯភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕ ប្រភពៈ arey-news