មិនគួរឲ្យជឿ! ខ្សែជីវិតដ៏ជូរចត់ របស់លោក ចាន់ សម័យ ធ្លាក់ខ្លួនស្គម ខ្មៅ និងក្រ ព្រោះតែហេតុផលមួយនេះសោះ...
សីហា
-

ថ្មីៗនេះមានការភ្ញាក់ផ្អើលពីសំណាក់មហាជនក៏ដូចជាអ្នកគាំទ្ររបស់តារាចម្រៀង ចាន់ សម័យក្រោយពីគេបានឃើញរូបលោកធ្លាក់ខ្លួនស្ទូចត្រី និង មានរូបរាងកាយប្រែប្រួលខុសប្លែកស្ទើរមិនគួរឱ្យជឿ ។ អ្វីដែលកត់សម្គាល់ក្រៅពីធ្លាក់ខ្លួន ដល់ថ្នាក់នេះលោក ចាន់ សម័យក៏កំពុងមានជម្ងឺរបេងឆ្អឹងជាប់ខ្លួនទៀតផង ។

ធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងកាលពីអំឡុងឆ្នាំ ២០០០គេចាំបានថាបទចម្រៀងរបស់លោក ចាន់ សម័យជាច្រើនបទធ្លាប់ ទទួលបាន ការគាំទ្រ ខ្លាំងដែលមានដូចជាបទ « ពាក់អាវមិនដែលឃើញដោះ » «សុំមេមាន់មួយ» និង បទ «មិនអាចគ្មានអូន» ជាដើម ។ ក្រោយពីបាត់មុខយ៉ាងយូរ ថ្មីៗនេះគេបានឃើញរូបថតលោក ចាន់ សម័យ ស្ទូចត្រី និងមានរូបរាងកាយស្គមខ្មៅស្ទើរមិនគួរឱ្យជឿ។ មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះកន្លងមកគេដឹងថា ចាន់ សម័យ គឺជាតារាចម្រៀងដែលមានទីផ្សារនៅក្រៅប្រទេសច្រើន ។
បើតាមប្រភពអ្នកដែលស្និទ្ធជាមួយតារាចម្រៀង ចាន់ សម័យ បានឱ្យដឹងថាសព្វថ្ងៃ លោក ចាន់ សម័យ ពិតជាធ្លាក់ខ្លួនក្រពិតមែនក្រោយពីជំនួញរបស់លោក បរាជ័យ ។ សព្វថ្ងៃលោក ធ្លាក់ខ្លួនជួលផ្ទះគេរស់នៅជាមួយភរិយា និង កូនៗចំនួន ៥នាក់នៅម្តុំត្រើយម្ខាង។ អ្វីដែលគួរឱ្យអាណិត ទៀតនោះម្ចាស់បទ «សុំមេមាន់មួយ » រូបនេះក៏កំពុងមានជម្ងឺប្រចាំកាយរបេងឆ្អឹងផងដែរ។ នៅពេលទំនេរលោក ចាន់សម័យតែងទៅស្ទូចត្រីដើម្បីយកមកធ្វើម្ហូបប្រចាំថ្ងៃ។ គួរបញ្ជាក់ថា លោក ចាន់សម័យមានវ័យប្រមាណជាង ៤០ ឆ្នាំ។ លោកមានកូនចំនួន ៥ នាក់ ដែលក្នុងនោះ ភរិយារបស់លោកមានកូន ភ្លោះចំនួនពីរដង៕