ក្រោយគ្រូបង្វឹក នាំក្មេងៗ ទៅរូងភ្នំថាំហ្លួងហើយជួបគ្រោះថ្នាក់ ទីបំផុត ឪពុកម្តាយរបស់ក្មេងៗរងគ្រោះផ្ញើរសំបុត្រ តប លោកគ្រូហើយ ដោយសារសរសេរថា...
ថៃ៖ រឿងដែលកំពុងក្តៅគគុកអស់រយៈពេល២សប្ដាហ៍មកហើយក្មេងៗក្រុមបាល់ទាត់ ១២ នាក់និង គ្រូបង្វឹកម្នាក់នៅតែជាប់ក្នុងរូងភ្នំ ថាំហ្លួងប្រទេសថៃបើទោះ បីជាត្រូវបានក្រុមអ្នកសង្គ្រោះរកឃើញយ៉ាងណាក្ដី។
ក្នុង អំឡុងពេលមិនទាន់អាចចេញពីរូងភ្នំបាននៅឡើយឪពុក ម្ដាយក្មេង ៗ ទាំងនោះបាននាំគ្នាសរសេរសំបុត្រមួយចំនួនផ្ញើទៅ កាន់ពួកគេដែលនៅខាងក្នុង។ ដោយឡែកម្ដាយរបស់ក្មេងប្រុស ១៤ ឆ្នាំ ឈ្មោះ Nattawut Takamsai បានសរសេរទៅកាន់គ្រូបង្វឹក ថា “សូមលោក គ្រូកុំបន្ទោសខ្លួនឯងអី! ពួកខ្ញុំគ្រាន់តែចង់ឲ្យលោក គ្រូដឹងថាគ្មាន ឪពុក ម្ដាយក្មេងៗណាម្នាក់ខឹងនឹង លោក គ្រូ នោះទេដូច្នេះសូមលោកកុំបារម្ភអំពីរឿងនេះអី។” គួរឲ្យដឹងថាកាលពីពេលថ្មីៗនេះគ្រូបង្វឹកបាល់ទាត់វ័យ២៥ ឆ្នាំលោក Chantawong បាន សម្ដែងការសុំទោសយ៉ាងខ្លាំងចំពោះ ឪពុក ម្ដាយ របស់ក្មេងៗដែលលោកបាននាំពួកគេចូលក្នុងរូងភ្នំរហូតជួបរឿងនឹកស្មានមិនដល់ដូចនេះ។ ប៉ុន្តែ ឪពុក ម្ដាយក្មេងៗទាំង នោះមិនបានខឹងសម្បារទេ ហើយថែមទាំងបានសរសេរសំបុត្រផ្ញើតាមអ្នកមុជទឹកកាលពីថ្ងៃសុក្រទៀតផង។ គួរបញ្ចាក់ផងដែរថា ទោះបីមានផែនការជាច្រើនក្នុងការជួយសង្រ្គោះក្មេងៗ ប៉ុន្តែបច្ចុប្បន្នពុំទាន់យកក្មេងៗចេញពីរូងភ្នំឡើយ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។