លោក វិល្លាម ឈឺចាប់ពេលឃើញវៀតណាមកំពុងសាងសង់សំណង់មហិមាលេីកោះត្រល់
តាមប្រភពហ្វេសប៊ុកប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨នេះបានបង្ហោះសារសម្ដែងការសោកស្ដាយយ៉ាងខ្លាំងនៅពេលឃើញវៀតណាមកំពុងសាងសង់សំណង់មហិមាលេីកោះត្រល់។
លោក វិល្លាម បានរៀបរាប់ថា៖ «ឈឺចាប់ណាស់លោក យួនកំពុងសាងសង់សំណង់មហិមាលេីកោះត្រល់ហេីយ ដេីម្បីអោយកោះត្រល់ក្លាយជានិមិត្តរូបជាតិរបស់វាព្រោះវាដឹងថាមានខ្មែរកំពុងបង្កេីតចលនាចង់ទាមទាកោះត្រល់ហ្នឹងត្រឡប់មកវិញ ស្អីគេនិមិត្តរូបជាតិស្អី កោះហ្នឹងមិនមែនរបស់ដូនតាឯងពីពេលណាមក មានឯកសាជាច្រេីនណាស់បញ្ជាក់ថាជារបស់ខ្មែរ ណាស់តែខ្មែរទេអត់ខ្វល់អត់ខ្វាយមធ្យម ងំអាចោលម្សៀតខ្លះការពារទង្វេីបរទេសឈ្លានពានហ្នឹងទៀត ជំហររបស់ខ្ញុំ គឺនឹងបង្កេីតយុទ្ធនាការក្នុងការទាមទាកោះដ៏ស្រស់បំព្រងនេះត្រឡប់មកវិញក្នុងពេលឆាប់ៗ»៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។