ចង់ដឹងពីប្រតិបត្តិការ នាំក្មេងៗចេញពីរូងភ្នំ អាចមានឪកាសចេញថ្ងៃនេះ ហើយក៏អាចអូសបន្លាយរហូតដល់...
សីហា
-

ថៃ៖ អាជ្ញាធរថៃបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨ នេះថា ក្រុមជ្រមុជទឹកជនជាតិបរទេស១៣នាក់ និងក្រុមជើងទឹកថៃ០៥នាក់ នឹងចុះទៅជួយនាំក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកម្នាក់ ដែលជាប់នៅក្នុងរូងភ្នំ Tham Luang ឲ្យចេញមកក្រៅនៅថ្ងៃនេះហើយ។

ការប្រកាសនេះបានកើតឡើង ខណៈភ្លៀងធ្លាក់មូសុងបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យនេះ ដែលវាអាចបង្ករគ្រោះថ្នាក់ដល់ក្រុមជួយសង្គ្រោះចូលទៅរូងភ្នំនោះ គឹមិនអាចអូសបន្លាយពេលវេលាមបានទៀតទេ។
ប្រធានប្រតិបត្ដិការជួយសង្គ្រោះលោក Narongsak Osottanakorn បានឲ្យដឹងថា ក្រុមមុជទឹក២នាក់មានភារកិច្ចត្រូវនាំជនរងគ្រោះម្នាក់ចេញមកក្រៅ ហើយតាមការរំពឹងទុកជនរងគ្រោះ ដែលមានឱកាសចេញពីរូងភ្នំមកក្រៅដំបូងគេនៅវេលាម៉ោង០៩យប់នេះ។
ហើយក្មេងៗទាំងនោះត្រូវក្រុមជួយសង្គ្រោះបន្តនាំចេញមកក្រៅម្តងម្នាក់ៗ ដែលត្រូវចំណាយពេលដល់ស្អែកទើបអាចចេញមកក្រៅបានគ្រប់គ្នា។ គួររំលឹកផងដែរថា ក្មេងៗទាំង១២នាក់ ដែលមានអាយុចន្លោះពី១១ឆ្នាំដល់១៦ឆ្នាំ និងគ្រូបង្វឹកវ័យ២៥ឆ្នាំ បានចាប់នៅក្នុងរូងភ្នំតាំងពីថ្ងៃទី២៣មកម្ល៉េះ គិតមកត្រឹមថ្ងៃនេះមានរយៈពេល១៥ថ្ងៃហើយ៕