ប្អូនប្រុសជាពលករស្រុកគេហើយត្រូវបាត់បង់ដៃម្ខាង បានរៀបរាប់ទាំងទឹកភ្នែកថា "​ពេលដែលខ្ញុំបាត់បង់ដៃម្ខាង ខ្ញុំអស់សង្ឃឹម និងមានគំនិតចង់សម្លាប់ខ្លួន តែពេលបានស្តាប់បងៗមកពីប្រទេសគេ អ្នកខ្លះបាត់បង់ដៃ អ្នកខ្លះគ្មានជើង តែពួកគាត់នៅតែរស់បាន ចុះចំណែកខ្ញុំគ្រាន់តែបាត់បង់ដៃម្ខាង ហេតុអីត្រូវមានគំនិតនេះទៅវិញ"...
-

កាលពីថ្ងៃម្សិលមិញ ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា KPack បានរៀបរាប់ទាំងក្តីសង្ឃឹមក្នុងខ្សែជីវិតថ្មី ក្នុងស្ថានភាពជាជនពិការ ដោយរស់នៅពិតជាពិបាកខ្លាំងណាស់ តែយ៉ាងណាមិញ បងប្រុសនៅតែតស៊ូ។ បងប្រុសបាននិយាយថា​ "មានបងប្រុសម្នាក់គាត់តែងតែ លើកទឹកចិត្ត តែងតែផ្តល់ភាពវិជ្ជាមានជានិច្ច កាលពីដំបូងគឺប្អូនប្រុសគាត់ហាក់មានភាពអស់សង្ឃឹមបាត់ទៅហើយ ហើយរូបគាត់តែងតែមានគំនិតគិតខ្លី តែនៅពេលដែលបានស្តាប់ពីរឿងរ៉ាវជាច្រើន ដែលទាក់ទងនិងជីវិតរបស់គាត់ មានជនជាតិជាច្រើនដែលគ្មានដៃ គ្មានជើង តែពួកគាត់ក៏អាចរស់នៅបាន ចុះយើងគ្រាន់តែបាត់បង់ដៃមួយចំហៀង ហេតុអីថាមិនអាចរស់នៅបាន????"។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ទៀតថា​ "ខ្សែរ​ជីវិត​ពលករ​ខ្មែរ​នៅ​កូរ៉េ​ដែល​បាន​ជួប​គ្រោះថ្នាក់​ដាច់​ដៃ។ ព្រះអើយ​កំសត់​ណាស់​ បង​ប្អូន​ខ្មែរ​យើង​ប្រយ័ត្នប្រយែង​ផង​ក្នុង​ពេល​បំពេញ​ការងារ"

មានវីដេអូ៖ ប្រភព៖​KPack