សូមកុំដាច់ចិត្តអូសរំលងអី...ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ម្តាយស្លាប់ចោល ឪពុកមានស្រីថ្មី ហើយម្តាយធំដែលរស់នៅជាមួយក៏ធ្លាក់ខ្លួនឈឺដេកនឹងកន្ទេល ពេលនេះប្អូនស្រីលើកដៃសូមអង្វរសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស សូមជួយដល់ប្អូនស្រីផង...មានវីដេអូ)
-

ខេត្តកំពង់ស្ពឺ ៖ កុមារីម្នាក់បន្ទាប់ពីម្តាយស្លាប់ចោលហើយ ត្រូវឪពុកមានស្រីថ្មីហើយបោះបង់ក្មេងស្រីចោល ឲ្យរស់នៅជាមួយអ៊ុំស្រីតាំងពីតូច ហើយពេលនេះអ៊ុំស្រីគាត់មានជំងឺដេកដួលនឹងកន្ទេល កុមារីមានតែលើកដៃសុំអង្វរដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយដល់នាងនិងអ៊ុំផង ព្រោះថាជីវភាពរាល់ថ្ងៃគឺដុនដាបខ្លាំងណាស់។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ឆន សួន បានរៀបរាប់ទាំងកម្សត់ថា "លោកគ្រូ វនអោយខ្ញុំជួយផុសសង្ឃឹមថាសប្បុរសជួយគាត់ផង #អាណិតក្មេងណាស់ម្តាយស្លាប់ចោលតាំងពីតូចឯឪពុកក៏ចាកចោលទៀត មកនៅជាមួយម្តាយមីងពេលនេះម្តាយមីងធ្លាក់ខ្លួនឈឺធ្ងន់ទៀតឈ្មោះ មុត យីមអាយុ 52ឆ្នាំ និងក្មួយឈ្មោះធំ សុខឡា អាយុ7ឆ្នាំ រស់នៅភូមិដូងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។សូមសប្បុរសជនក្នុងនិងក្រៅប្រទេសជួយដល់ក្មេងដ៍កំសត់នេះផងពេលនេះម្តាយមីងក្មួយជិិតលាចាកលោកហើយតើអោយក្មួយស្រីរស់នៅជាមួយអ្នកណា គួរឱ្យសង្វេកណាស់។ បើបងប្អូនចង់ព័ត៍មានច្បាស់ពីក្មេងលេខនេះ 016555153 លេខខ្ញុំក៍បាន0967353120"។

មានវីដេអូ៖ ប្រភព៖ ឆន សួន