បើយោងតាមការរៀបរាប់របស់លោក មាស រិទ្ធី បានរៀបរាប់ឲ្យដឹងថា "ក្មេងៗក្រុមកីឡាករបាល់ទាត់ ចំនួន៤នាក់ ត្រូវបានក្រុមជួយសង្គ្រោះ នាំចេញពីរូបភ្នំ បានដោយសុវត្ថិភាព កាលពីថ្ងៃម្សិលមិញ ខណៈដែលក្មេងៗ ឯទៀតកំពុងត្រូវបានជួយបន្តបន្ទាប់។ ទោះបីជាក្មេងៗ បានចេញមកដោយសុវត្ថិភាពក្តី ប៉ុន្តែប្រតិបត្តិការក្នុងការជួយសង្គ្រោះក្មេងៗ ឲ្យចេញពីរូងភ្នំមិនមែនជាការងាយស្រួលឡើយ តួយ៉ាងត្រូវប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ បាននាំយកក្មេងចេញពីទឹកដែលមានជម្រៅដល់ទៅ៣០ម៉ែត្រ។ លោកមាស រិទ្ធី បានប្រាប់បន្តទៀតថា "ក្មេង ១រូប ត្រូវបាននាំដោយអ្នកហែលទឹក ២ រូបមុខក្រោយ ដោយបំពាក់នូវអុកស៊ីសែនឃ្លុំមុខជិតទាំងអស់ ដោយមានអ្នកហែលទឹកនាំផ្លូវមុខកាន់នូវបំពង់អុកស៊ីសែនឲ្យ។ នៅពេលដែលដល់រូងដែលមានសភាពចង្អៀត ក្រុមកងកម្លាំងត្រូវដោះបំពង់អុកស៊ីសែនពីខ្លួនមកអោបជាប់ ហើយហែលទឹកដោយមានខ្សែសណ្តោងក្មេងមកជាមួយដោយប្រុងប្រយ័ត្នជាទីបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកហែលទឹកដែលត្រៀមចាំជួយតាមរូង និងតំបន់សំខាន់ៗ មិនតិចជាង ២០រូប ឡើយ ត្បិតគេខ្លាចមានបញ្ហាខ្វះអុកស៊ីសែន។ គួរបញ្ជាក់ផងដែរថា ព្រឹកនេះក៏កំពុងតែមានការស្វិតស្វាញជួយសង្គ្រោះពីក្រុមជំនាញផងដែរ ត្បិតដោយសារតែក្រុមអ្នកជំនាញឧតុនិយមប៉ាន់ស្មានថា នឹងមានភ្លៀងកាន់តែខ្លាំងក្នុងសប្តាហ៍នេះ ជាហេតុធ្វើឲ្យពួកគេប្រញាប់ប្រញាល់ជាខ្លាំងក្នុងការជួយក្មេងចេញពីទីនោះ"៕
មានវីដេអូ៖ ប្រភព៖ លោក មាស រិទ្ធី