យីខ្លាំងបាត់!!! ជិះឡានទំនើប ប៉ះគេហើយ មិនដោះស្រាយឬសុំទោសទេ តែបែរជាចុះមកប្រើហិង្សាទៀត មិនដឹងថាអាងអីទេ
ភ្នំពេញៈ ភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង១០ៈ២០នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ នៅចំណុចស្តុបចំហៀងស្ថានទូតវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បុរសនារី៣នាក់ រួមដំណើរជាមួយបុរសសង្ហារម្នាក់ ដែលជាអ្នកបើករថយន្តស៊េរីទំនើប TUNDRA បានបើកវ៉ាស្ដាំទៅប៉ះរថយន្ត Highlander រួចបន្ថែមល្បឿនយ៉ាងលឿន ទៅដល់ស្តុបក្បែរស្ថានទូតវៀតណាម ក៏ជាន់ហ្វ្រាំងឈប់ស្ងៀមកណ្ដាលផ្លូវ ធ្វើឲ្យរថយន្ត Highlander កំពុងបើកដេញតាម ជ្រុលទៅបុកគូទពីក្រោយវិញ ទើបភាគីទាំងសងខាង ចុះមកប្រកែកគ្នា រហូតក្លាយជាជម្លោះ រកវាយម្ចាស់រថយន្ត Highlander ឃើញទិដ្ឋភាពដូច្នេះអ្នកសារព័ត៌មានដែលកំពុងឆ្លងកាត់ឃើញ ក៏ចុះទៅសួរនាំ រួចក៏ថតពីសកម្មភាព ត្រូវបានជនបង្កមកឃាត់មិនឲ្យថតថែមទៀតផង។ មុនពេលកើតហេតុ គាត់កំពុងបើករថយន្ត Highlander ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2AN-1837 រួមដំណើរជាមួយប្រពន្ធ និងកូនតូចៗរបស់គាត់ មកពីខេត្តស្វាយរៀងវិញ បានធ្វើដំណើរតាមផ្លូវជាតិលេខ១ មកដល់ចំណុចហួសវត្តនិរោធន៍ ខណ្ឌច្បារអំពៅ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-7809 បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹងស្រាស្រឿងៗផង និងបុរសនារី៣នាក់រួមដំណើរជាមួយគ្នា បានបើកមកវ៉ាស្ដាំ រួចក៏ប៉ះរថយន្តរបស់គាត់ចំត្រង់កាងមុខចំហៀងខាងស្ដាំ ទើបគាត់ខំចុចស៊ីផ្លេឲ្យឮក៏ដោយ ក៏រថយន្តបង្ក បានបន្ថែមល្បឿនបំណងបើករត់ ទើបគាត់បើករថយន្តដេញតាម រហូតដល់ជិតដល់ស្តុបក្បែរស្ថានទូតវៀតណាម រថយន្តបង្កក៏ជាន់ហ្វ្រាំងឈប់ស្ងៀមកណ្ដាលផ្លូវ ធ្វើឲ្យរថយន្តរបស់គាត់ ជ្រុលទៅបុកគូទពីក្រោយវិញ ទើបម្ចាស់រថយន្តបង្កចុះមកប្រកែកតឹងសរសៃកដាក់គ្នា រហូតក្លាយជាជម្លោះ ដោយអ្នកបើករថយន្ត TUNDRA បានរុញក អ្នកបើករថយន្ត Highlander ទើបគាត់ខឹងសម្បារយ៉ាងខ្លាំង រហូតប្រតាយប្រតប់គ្នាឡើងតែម្ដង រួចដើរឡើងទៅលើរថយន្តវិញ ហើយមានអ្នកសារព័ត៌មាន ដែលកំពុងឆ្លងកាត់ឃើញ ក៏ចុះទៅសួរនាំរួចក៏ថត បែរជាមកឃាត់អ្នកសារព័ត៌មាន មិនឲ្យថតទៀត ទើបបង្កការភ្ញាក់ផ្អើលតែម្ដង។ អ្នកសារព័ត៌មានម្នាក់ជិះម៉ូតូឆ្លងកាត់បានឃើញហេតុការណ៍នោះក៏ចុះសាកសួរ រួចថត គ្រាន់តែឃើញអ្នកសារព័ត៌មាន ស្រាប់តែបុរសសង្ហា ដែលជាអ្នកបើករថយន្ត TUNDRA ស្ទុះទៅចាប់ទូរស័ព្ទរបស់អ្នកសារព័ត៌មាន តែចាប់មិនបាន ទើបខឹងចង្អុរមុខអ្នកសារព័ត៌មាន និងហាមមិនអោយថត បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ មួយសន្ទុះក្រោយមកក៏មានសមត្ថកិច្ចមូលដ្ឋាន និងអ្នកសារព័ត៌មានជាច្រើនបានមកដល់កន្លែងកើតហេតុដែរ ទើបភាគីម្ចាស់រថយន្ត TUNDRA ឆ្លើយដោះសារប្រាប់អ្នកសារព័ត៌មានថា ថាខ្លួនមិនដឹងថា គាត់បើកប៉ះទេ ដោយឃើញរថយន្ត Highlander ស៊ីផ្លេពេក ទើបគាត់បន្ថែមបើកចេញមក ហើយក៏បានសុំទោសអ្នកសារព័ត៌មាន ដែលគាត់ខឹងមួយឆាវ ទើបស្ទុះទៅចង់ចាប់ទូរស័ព្ទរបស់អ្នកសារព័ត៌មាននោះ ទើបភាគីរថយន្តបង្កគាត់ព្រមសង១០០ដុល្លារទៅអោយភាគីរងគ្រោះ តែភាគីរងគ្រោះទាមទារសំណង១៥០ដុល្លារ ។ ក្រោយពលកើតបន្ទាប់ពីមានការសម្របសម្រួលពីសមត្ថកិច្ចជិតកន្លះម៉ោងទើបភាគីរថយន្ត Highlander ឈប់ខឹង ព្រមទទួលសំណងចំនួន១២០$ ពីម្ចាស់រថយន្ត TUNDRA ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕ ប្រភពៈ កូន ខ្លាតូច
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។