ស្រីឡាង ខឹងសប្បារយ៉ាងខ្លាំង ចំពោះអ្នកលួច Hack គណនីបងស្រីរបស់ខ្លួន យកទៅធ្វើរឿងដែលមិនល្អ...(មានវីដេអូ)
-

ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាពកញ្ញា សាឡាត់ ស្រីឡាង បានឡាយវីដេអូ និយាយទាំងក្តៅចិត្តអំពីរឿងមានអ្នក Hack គណនីបងស្រីខ្លួនទាំងព្រលឹម ចេញគណនីហ្វេសប៊ុករបស់កញ្ញា។ នៅក្នុងឡាយវីដេអូ របស់សាឡាត់ ស្រីឡាង បានរៀបរាប់ "មានអ្នកលួច Hack គណនីបងស្រីរបស់កញ្ញា ដើម្បីដើរខ្ចីលុយគេគ្រប់គ្នា ព្រមទាំងឆាតមកខ្ចីលុយរបស់កញ្ញាផងដែរ"។ ស្រីឡាងបានបន្តទៀតថា "សូមអ្នកលក់របស់តាម អនឡាញ ទាំងអស់មេត្តាប្រុងប្រយ័ត្នចំពោះជនខិលខូច ដែលមានគំនិតមិនល្អ យកគណនីយើងទៅធ្វើរឿងអ្វីដែលមិនល្អជាដើម និងសូមឲ្យអ្នកដែលមានលុយឲ្យគេខ្ចីផងដែរ សូមមេត្តាពិនិត្យឲ្យបានច្បាស់មុននឹងសម្រេចចិត្តឲ្យគេខ្ចីផងដែរ។ យ៉ាងណាមិញ ស្រីឡាង ក៏បាននិយាយដាស់តឿនចំបន្ថែមប្រាប់ទៅលើមហាជនថា ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នក Hack គណនី ផងដែរ។

មានវីដេអូ៖ ប្រភព៖ Srey Lang Salath