លោកស្រី ម៉ម សុម៉ាលី បានមានប្រសាន៍ថា "បេីពេទ្យស្រុកខ្មែថ្លៃយ៉ាងនេះតេីប្រជាជន រស់យ៉ាងមុិចបាន មុនចូលពេទ្យត្រូវតំកល់លុយ នោះមិនមែនជាបញ្ហាទេ តែអ្វីដែលជាបញ្ហានោះគឺមន្ទីពេទ្យមួយចំនួន ដេីម្បីតែលុយ សុខចិត្តទុកអ្នកជម្ងឺដោយមិនប្រាប់ការពិត គ្មានសមត្ថភាពតែទុកអ្នកជម្ងឺ យកលុយ រាល់ថ្ងៃ"...
-

លោកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកអង្គការ អាហ្វីស៊ីប មើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ធវៈ។ លោកស្រីត្រូវបានមហាជនជាច្រើនកោតសសរសើរនូវទឹកចិត្ត មនុស្សធម៏ ដែលជួយចិញ្ចឹមក្មេងៗជាច្រើនរូប។ ខណៈដែលឪពុកម្តាយ និងម្តាយ របស់លោកស្រី ម៉ម សុម៉ាលី បានធ្លាក់ខ្លួនឈឺទាំងពីរ ហើយកំពុងតែព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង ស្រាប់តែពេលនោះ លោកស្រី ក៏បានសម្តែងការហួសចិត្តជាខ្លាំង នឹងភាពគ្មានវិជ្ជាជីវៈពេទ្យមួយចំនួននៅគ្លីនិកមួយកន្លែង ដែលឪពុកម្តាយរបស់លោកស្រីកំពុងតែសម្រាកព្យាបាល។ យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុក លោកស្រី ម៉ម សុម៉ាលី ក៏បានរៀបរាប់ថា "បេីពេទ្យស្រុកខ្មែថ្លៃយ៉ាងនេះតេីប្រជាជន រស់យ៉ាងមុិចបាន មុនចូលពេទ្យត្រូវតំកល់លុយ នោះមិនមែនជាបញ្ហាទេ តែអ្វីដែលជាបញ្ហានោះគឺមន្ទីពេទ្យមួយចំនួន ដេីម្បីតែលុយ សុខចិត្តទុកអ្នកជម្ងឺដោយមិនប្រាប់ការពិត គ្មានសមត្ថភាពតែទុកអ្នកជម្ងឺ យកលុយ រាល់ថ្ងៃ ចំណែកគ្រួសារអ្នកជម្ងឺអោយតែសាច់ញាត្តិជា ក៏តាមគ្រូពេទ្យគ្រប់យ៉ាង អ្វីក៏ព្រមដោះដូរគ្រប់យ៉ាងដេីម្បីសង្គ្រោះជីវិតញាត្តិ ត្រូវពិបាកចិត្ត នឹង ញាត្តិឈឺ ត្រូវវេទនាក្នុងការរកប្រាក់ តេីអស់លោកដែលមាន គ្លីនីកនោះមានបេះដូងទេ ? មិនខ្វះទេដែលអ្នកជម្ងឺដេីរចូល ហេីយសែងចេញនោះ បេីមនុស្សនោះជាម្ដាយអ្នក ជាកូនអ្នក ជាប្រពន្ធ អ្នក តេីអ្នកគិតយ៉ាងណាទៅវិញ ???? កាលមុនខ្ញុំធ្លាប់លឺគេនិយាយ តែនេះ ខ្ញុំត្រូវមកប្រទះលេីខ្លួនអែង នាងខ្ញុំស្ទេីរតែមិនជឿទេ ព្រោះថា មនុស្សមានបេះដូង ដូចគ្នា ចេះឈឹចាប់ ចេះយំ ចេះបារម្មណ៏ ហេតុអ្វីក៏គេធ្វេីទៅរួច រាប់រយសំណួរដែលនាងខ្ញុំចោទសួរខ្លួនអែង តេីនេះជាសុបិន្ត ឬ ជាការពិត ??? ជាទង្វេីបាបប្រាកដណាស់ អសីលធម៌ពិតប្រាកដណាស់ នាងខ្ញុំទទួលយក តែអ្នក ក៏នឹងបានទទួលបាបកម្មនោះវិញនៅថ្ងៃមួយមិនខាន ព្រោះបាបកម្មមានពិត បេីអ្នក មិនទទួលក៏កូនអ្នកនឹងទទួលដែរ ចំណែកខ្ញុំ ៗ អហោរសកម្មអោយអ្នក មនុស្សគ្មានបេះដូង "

ប្រភព៖ Mam Somaly