ប្អូនប្រុស ធន ម៉េងហ៊ាង បាននាំយកថវិការ និងសំភារៈមួយចំនួន មកជួនលោកយាយកំសត់ កំពង់សំរាកព្យាបាលនៅមន្ទីរពេទ្យ....(មានវីដេអូ)
-

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ បងប្អូនសប្បុរសជន ក្នុងស្រុក និង ក្រៅស្រុក បងប្អូននៅក្នុងបណ្តាញសង្គម Facebook ដែរបានចូលរួម ឧបត្ថមនូវ សម្ភារះគ្រឿងឧបភោគបរិភោគ សម្ភារះប្រើប្រាស់ និង ព្រមទាំង ថវិកា ដែលមានចំនួន ៤០០,០០០ មុឺនរៀល និង ដុល្លា ចំនួន 100$ តាមរយះខ្ញុំបាទ ជាមូលនិធិ វគ្គ ០២ សម្រាប់ជូនដល់ លោកយាយ អិត តាន ដែលមាន អាយុ ៨៥ ឆ្នាំ រស់នៅភូមិជ្រៃកោងកើត ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានជំងឺរបេះសាច់ធ្លាក់មកទាំងដុំៗ ពិការភ្នែក ដើរមិនរួច ? ខ្ញុំបាទ តំណាងអោយលោកយាយ សូមគោរពជូនពរ​ បងប្អូនសប្បុរសជន ជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន និង សុខសុវត្ថិភាពគ្រប់ការធ្វើដំណើរ ។

មានវីដេអូ៖ ប្រភព៖ ធន ម៉េងហ៊ាង