ប្លន់បានសម្រេចទៀតនៅខណ្ឌសែនសុខ..! យុវជន២នាក់ជិះម៉ូតូចេញពីធ្វើការត្រូវជនសង្ស័យមួយក្រុុមដេញវាយប្លន់យកម៉ូតូបានសម្រេច
ភ្នំពេញ៖យុវជនពីរនាក់ជិះស៊ុយស័រគីឡែតមួយគ្រឿងទើបតែចេញពីធ្វើការបំរុងជិះត្រឡប់ទៅផ្ទះហើយក៏ត្រូវជនសង្ស័យមួយក្រុមជិះដេញតាមវាយប្លន់យកម៉ូតូបានសម្រេចរួចជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្តិភាព។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៩និង៥០នាទីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ត្រង់ចំណុចខាងមុខស្ថានីយព្រេងឥន្ធនះ តូតាល ក្បែរសយុនកំសាន្តចំការព្រីញ តាមបណ្តោយផ្លូវ២០១១ ស្ថិតសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។