អ្នកនិពន្ធដ៏ល្បីឈ្មោះ លោក យឹម តាស្រង់ បង្ហោះសារអន់ចិត្តចំពោះប្រជាជនខ្មែរ ដែលមិនសូវរវីរវល់ និងចូលរួមរំលែកទុក្ខ ដល់ប្រជាជនជប៉ុន ដែលកំពុងជួបទុក្ខយ៉ាងធំនោះ....
-

កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុនកំពុងតែជួបវិប្បបត្តិយ៉ាងធ្ងន់ធ្ងរ ដោយសារតែគ្រោះទឹកជំនន់ ជន់លិចអស់ ផ្ទះសំបែង ជាច្រើនខ្នង ប្រជាជនជាច្រើនអ្នកបានស្លាប់ និងកំពុងតែបាត់ខ្លួនជាច្រើនអ្នកទៀត ។ តួយ៉ាង អ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូប គឺលោក យឹម តាស្រង់ ហាក់មិនអស់ចិត្តចំពោះប្រជាជនខ្មែរយើងដែលមិនសូវអើពើរ និងចូលរួមរំលែកទុក្ខដល់ប្រទេសជប៉ុនដែលជាប្រទេសម្ចាស់ជំនួយមួយនេះសោះ។ លោកក៏បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា "ជប៉ុនជាប្រទេសមួយដែលតែងជួយខ្មែរនូវជំនួយឥតសំណង ដោយបេះដូងមិនគិតប្រយោជន៍ខ្ទង់ជិតពាន់លានដុល្លា (រាប់ត្រួសៗស្មានតាមអ្វីដែលខ្ញុំធ្លាប់ដឹងព័ត៍មាន) ថ្ងៃនេះជប៉ុនជួបគ្រោះធម្មជាតិស្លាប់១២០នាក់ និងបាត់ខ្លួនជាច្រើនទៀត តើជនជាតិខ្មែរមួយចំនួនធំចេះចូលរួមរំលែកទុក្ខ ចង់ដឹងចង់លឺភ្លូកទឹកភ្លូកដីជាមួយជនជាតិដែលតែងជួយជាតិខ្មែររហូតមកនេះដែរឬទេ? ក្នុងនាមខ្ញុំជាជនជាតិខ្មែរមួយរូបសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ នូវគ្រោះធម្មជាតិដែលកើតឡើងសម្លាប់ នឹងបំផ្លាញប្រទេសជប៉ុន នាពេលនេះ ហើយបួងសួងសូមឱ្យអ្នកដែលបាត់ខ្លួនមួយចំនួនធំទៀតមានជីវិតរស់នៅផងចុះ"។

មានវីដេអូ៖ ប្រភព៖ លោក យឹម តាស្រង់