តោះពុកម៉ែ បងប្អូនទាំងអស់គ្នា ជួយស៊ែររកយុត្តិធម៍ ឲ្យប្អូនស្រីនិងលោកយាយផង!!! ដោយសារតែមានមន្រ្តី អន់ចរិកមួយចំនួន ទើបធ្វើឲ្យប្រជាជនខ្មែរ ចេះតែស្អប់គ្នា
-

នាងខ្ញុំឈ្មោះ អ៊ួច ចន្ធូ អាយុ១៨ឆ្នាំ រស់នៅជាមួយយាយ ស្ថិតនៅភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សូមជម្រាបសួរដល់ពុកម៉ែ បងប្អូន ទាំងអស់គ្នានៅក្នុងបណ្តាញហ្វេសបុកទាំងអស់គ្នា។ កាលពីយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ វេលាម៉ោង១រំលងអាធ្រាត មានចោរមួយក្រុមបានគាស់ទ្វាផ្ទះរបស់ខ្ញុំក្នុងដៃពួកវាមានកាន់ ព្រនង់ កាំបិតផ្គាក់ មកគំរៀមសម្លាប់យាយខ្ញុំ នឹងទាររកលុយពីយាយខ្ញុំ យាយខ្ញុំមានប្រាក់តែ១០ម៉ឺនរៀល និងក្រវិលមួយគូរអោយពួកវា នឹងសុំអង្វរពួកវាកុំអោយសម្លាប់គាត់ តែវាពួកបានលុយហើយ នៅតែកាប់យាយខ្ញុំយ៉ាងព្រៃផ្សៃ ហើយពួកវាដឹងថាខ្ញុំបានឃើញពួកវា ស្គាល់ពួកវា វាមកកាប់រូបខ្ញុំទៀត តែខ្ញុំបានយកដៃរង ហើយពួកវាបានយកលុយ ហើយលោតចុះតាមបង្អួចគេចខ្លួនបាត់។ យាយរបស់ខ្ញុំត្រូវពួកវាកាប់របួសយ៉ាងធ្ងន់ធ្ងរ រូបខ្ញុំភ័យណាស់បានស្រែកឆោឡោអោយអ្នកជិតខាងជួយ ហើយបានរាយការណ៍ជូនសមត្ថកិច្ច មកអន្តរាគមន៍ ភ្លាមៗ ។

កម្លាំងប៉ូលីស បានឃាត់ខ្លួនក្រុមចោរបានទាំងអស់ ពួកវាគឺក្រុមក្មេងស្ទាវក្នុងភូមិ ដែរមានចំនួន៣នាក់ ទី១ ឈ្មោះ ឈុន សក្តា ភេទប្រុស អាយុ១៨ឆ្នាំ ទី២ ឈ្មោះ ហ៊ុន វិសាល ហៅលក ភេទប្រុស និងទី៣ ឈ្មោះ សំ រ៉ាដូ ហៅក្តូ ភេទប្រុស។ បច្នុប្បន្នសមត្ថកិច្ច កំពុងធ្វើសំនុំរឿង នឹងបញ្ជូនទៅតុលាការ ។
រូបនាងខ្ញុំមានចង្ងល់ ឆ្ងល់ថាហេតុអ្វីចាប់បានជនសង្ស័យ៣នាក់ តែចាត់បញ្ជូនទៅខេត្តតែ២នាក់ ចុះម្នាក់ទៀតម៉េចក៏ទុកអោយរួចខ្លួន។ ដោយសារជីវភាពគ្រួសាររបស់រូបនាងខ្ញុំក្រីក្រណាស់ ពុំមានលទ្ធភាពតស៊ូ ក្តីនោះទេ តែរូបនាងខ្ញុំ មិនអស់ចិត្តសោះ ដោយសារឃើញអ្នកប្រព្រឹត្ត បទល្មើសមកលើគ្រួសាររបស់នាងខ្ញុំ រួចខ្លួនបែបនេះ ចឹងហើយរូបនាងខ្ញុំសំណូមពរដល់ ពុកម៉ែ បងប្អូន ដែលនៅក្នុងសង្គមហ្វេសបុកនេះ ជួយស៊ែរឿងនេះផង ????? ដើម្បីជួយរកយុត្តិធម៍អោយគ្រួសាររបស់រូបនាងខ្ញុំផងចុះ សូមអគុណទុកមុនផងចុះ???។