ជួយស៊ែរឲ្យសម្ដេចបានឃើញផង!!! សូមមេត្តា សម្តេចតេជោ ហ៊ុន សែន សូមជួយរាស្រ្តស្លូតត្រង់៥គ្រួសារផង ពួកគាត់គ្រាន់តែចង់ជួសជុល ដំបូលផ្ទះ តែបែរជាខាងក្រុមសន្តិសុខ ក្រុមហ៊ុនកាស៊ីណូ (អានកូ) អាងអំណាច មករំលោភបំពាន ចង់យកដីរបស់ពួកគាត់
វាសនា
- 656

សូមជួយផង!!! ជួយស៊ែរបន្តម្នាក់មួយផង ឱ្យបានដឹងដល់អ្នកសារព័ត៌មាន លោកអភិបាលខេត្ត ប/ជ ឯកឧត្តម សួន បវរ និងជាពិសេស សម្តេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន សូមជួយរាស្រ្តស្លូតត្រង់ផង ដែលត្រូវបានក្រុមសន្តិសុខ ក្រុមហ៊ុនកាស៊ីណូ (អានកូ) អាងអំណាចមករំលោភបំពានចង់យកដីរបស់ពួកខ្ញុំចំនួន៥គ្រួសារ ដែលពួកខ្ញុំបានរស់នៅកាន់កាប់តាំងពីឆ្នាំ១៩៩៣មកម្លេះ ហើយក៏មានប្លង់កាន់កាប់ស្របច្បាប់ផងដែរ។

សូមអាជ្ញាធរពាក់ព័ន្ធ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយឱ្យកូនចៅផង ព្រោះកូនចៅគ្មានអំណាចអ្វីទៅតទល់ជាមួយលោកឧកញ៉ា កុក អាន នោះទេ មានតែសម្តេចតែមួយគត់ជាទីពឹងរបស់កូនចៅ ??????????ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ថ្ងៃទី៩ ខែកក្ដដា ឆ្នាំ២០១៨ ។
ប្រភពៈ Hour Siv

Loading...