កម្មករជាង៤០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុ នៅខេត្តតាកែវ...
-

តាកែវ​៖ នៅ​ថ្ងៃទី​១០​ ខែ​កក្កដា​ ឆ្នាំ២០១៨នេះ កម្មករ​ជាង​៤០០នាក់ បានដួលសន្លប់​ជា​បន្តបន្ទាប់​ ក្នុង​រោងចក្រ​ដេរ​ស្បែកជើង​ ប៉ុន​ តឺស​ ភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់​ ។ លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ ឱ្យ​ដឹងថា មូលហេតុដែលកម្មករបន្ត​ដួលសន្លប់នៅថ្ងៃនេះ គឺបណ្ដាលមកពីក្រុមកម្មករ បានឃើញកម្មការិនីម្នាក់ បានព្យួសឺរ៉ូម នៅជាប់នឹងដៃ មកបើកប្រាក់ខែ ក៏ស្រាប់តែកម្មករដទៃទៀតភ័យស្លន់ស្លោ សន្លប់បន្តបន្ទាប់តែម្ដង៕

ដោយ: និស្ស ​