គួរអោយអាណិតបងស្រីណាស់ ( ក្រុមគ្រួសារបងស្រីជាជាងសាងសង់ផ្ទះ លោកយាយ ) ដោយឃើញពីទិដ្ធភាពជាក់ស្តែង នៃអាការះជំងឺ របស់បងស្រី ខ្ញុំបាទ ក៏សម្រេចចិត្ត បញ្ចូនបងស្រីទៅមន្ទីរពេទ្យ ដោយសារជំងឺ ស្ថិតក្នុងដំណាក់កាលចុងក្រោយ ត្រូវការវះកាត់បន្ទាន់ . បងស្រី មានជំងឺ រលាកស្រោមពោះ ដំណាក់កាលចុងក្រោយ ពោះវៀនក៏ដុះខ្នែង រស់ទ្រដរថ្ងៃស្លាប់ ដោយសារតែការខ្វះខាត ក្រុមគ្រួសាររបស់បងស្រី បានបណ្តោយ អោយអាការះជំងឺ ធ្ងន់ធ្ងរទៅៗ ដោយជីវភាព ខ្វះមុខ ខ្វះក្រោយ គ្មានថវិការសម្រាប់ ទៅមន្ទីរពេទ្យ សូម្បីតែរកអង្ករច្រកឆ្នាំង ស្ទើរមិនបាន ក្រុមគ្រួសារ រំពឹងទៅលើ ការងារសំណង់ ជួនមានការងារធ្វើ មានលុយ ទិញ អង្ករ ទិញថ្នាំ ថ្ងៃខ្លះ ដេកអត់បាយ ក៏មាន ? សូមបងប្អូនជួយដល់បងស្រីផង តាមសធាជ្រះថ្លា ដើម្បីជាផ្នែក នៃថ្លៃការ វះកាត់ ថ្លៃការវះកាត់ អស់ ៦០០,០០០ មុឺនរៀល ពេលនេះបងស្រីកំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ធំ ខេត្ត បាត់ដំបង . សម្រាប់ពត៍មានលម្អិត ☎️ 098 993 969
មានវីដេអូ៖ ប្រភព៖ អ៊ុត វាសនា