លោក ហេង ឡុង សូមរិះគន់ចំពោះ មន្ត្រីសមត្ថកិច្ចមួយចំនួនតូច ដែលបានយករ​ថយន្តរដ្ឋ ធ្វើជាមធ្យោបាយ ដើម្បី...
-

ភ្នំពេញ៖ ឳកាសឃោសនាបោះឆ្នោតក៏ទាញភាពមមាញឹកដល់ពលរដ្ឋរួមនឹងមន្រ្តី បង្ហាញពីទស្សនៈរូបនឹងសកម្មភា​ព​គាំ​ទ្របក្សនយោបាយដែលពួកគេគាំទ្រ។ ទន្ទឹមនឹងសកម្មភាពនេះ គេក៏ឃើញមា​ន​ម​ន្រ្តីរាជការបម្រើការងាររដ្ឋជា​ច្រើនក៏បង្ហាញឆន្ទៈគាំទ្រដឹកនាំប្រទេស រួមទាំងយកមធ្យោបាល ដែលមានជាប់ស្លាកលេច បង្ហាញពីស្ថាប័នរដ្ឋ​ម​ក​រួមដំណើរឃោសនាបក្ស ដែលនាំឲ្យមា​ន​ម​តិ​សា​ធា​រ​ណៈជនជាច្រើន លើកឡើងថា «ផ្ទុយនិងប្រសាសន៍នាយករដ្ឋមន្រ្តី ដែលលោកក៏ធ្លាប់បានប្រកាសក្តែងៗ ដល់មន្រ្តីរាជ្ជការ មិនឲ្យយកមធ្យោបាយយានយន្ត ទៅចូលរួមក្នុង​ក្បូ​នឃោសនាបក្ស។ ក្នុងរូ​បភាពដែលកំពុងត្រូវបានមហាជន លើកឡើងថា ផ្គើននិងប្រសាសន៍ប្រមុខដឹកនាំប្រទេស ដែលគេថតម​ក​ប​​ង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីរថយន្តស៊ើរីទំនើប ពាក់ស្លាកលេខប​ង្ហាញ​ពី​ស្ថា​ប័​ន​រដ្ឋមកបង្ហោះ ធ្វើការ​រិះ​គ​ន់នោះ ក៏នាំឲ្យផ្ទុះភាពក្តៅក្រហាយ ដល់លោក ហេង ឡុង ដែលមាននាទី ជាប្រធានសមាគមមិត្តសិល្បៈជួយសង្គម និងក៏ជាបុគ្គលសស្រាក់សស្រាំនិងការងារគាំទ្របក្ស​ដឹ​កនាំប្រទេសម្នាក់ផងដែរនោះ លោកក៏បានបង្ហាញសាររិះគន់ដល់មន្រ្តីយករថយន្តពាក់ស្លាកលេខជាស្ថាប័នរដ្ឋហែរគាំទ្របក្សថា «ខ្ញុំសូមរិះគន់ចំពោះមន្ត្រីសមត្ថកិច្ចមួយចំនួនតូច ដែលបានយករ​ថយន្តរដ្ឋ ធ្វើជាមធ្យោបាយ ដើម្បីឃោសនារកសំលេងឆ្នោត។ ពិតជាមិនស្តាប់នូវអ្វីដែលសម្តេចនាយករដ្ឋមន្ត្រីបានហាមឃារ់មែន!»។

ប្រភព៖ dara-news