សូមកុំដាច់ចិត្តអូសរំលងអី...ព្រះតេជគុណមួយអង្ឃ សុំបិណ្ឌបាត ម្នាក់៤០០០០រៀល ដើម្បីកសាងសាលាបឋមសិក្សា១ខ្នង២បន្ទប់ នៅខេត្តក្រចេះ...
-

ចូលរួមបានទេ? អាត្មាភាពសុំបិណ្ឌបាត៤០០០០រៀលមក ដើម្បីកសាងសាលាបឋមសិក្សា១ខ្នង២បន្ទប់ ភូមិរលំព្នៅ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បញ្ជាក់៖ ដោយឃើញពីការលំបាករបស់ប្អូនៗកុមារដែលនៅតំបន់ដាច់ស្រយាល​ បានសុំសាលាចំណេះដឹង​ទានដើម្បីបានសិក្សា​ ព្រោះខ្វះសាលាបណ្តុះ ដូចនេះអាត្មាភាព​ (ធឺឹង ច័ន្ទត្រា) និងព្រះអង្គ​ យាន​ សំណាង​ និងម្ចាស់អាខោន​ ក្រចេះ ខេត្តខ្ញុំ បានជជែកគ្នា​ និងសហការជាមួយគ្រូស្ម័គ្រចិត្ត​ អាជ្ញាធរ​ ញាតិញោម​រួចមក​ ក៏សម្រេចថានឹងជួយរកថវិកា​ដើម្បីកសាងសាលា។ ដូច្នេះ សូមបិណ្ឌបាត្រញោមៗ​ សប្បុរសជនក្នុងប្រទេស​ ក្រៅប្រទេស​ ដើម្បីកសាងសាលារៀនមួយខ្នង​ ពីរបន្ទប់​ ធ្វើពីឈើ​ នៅក្នុងភូមិរលំព្នៅ ឃុំសោប​ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ​ ។ សិស្សៗដែលទៅសិក្សានៅសាលាឆទានមានចំនួនប្រហែល៥០-៧០នាក់​។ សូមបិណ្ឌបាត្រញាតិញោមម្នាក់៤មុឺនរៀល​ ស្មើ១០ដុល្លារ​ តើបានទេ? ហើយគម្រោងនេះចំណាយអស់ប្រហែលជាង២០០០ដុល្លារ($2000)ប៉ុណ្ណោះ​! សូមចែកចាយបន្តផង​ ទំនាក់ទំនងអាត្មាផ្ទាល់០៩៦ ៩៩ ៣៤៣ ៩៦/០៩៧ ៩៩ ៣៤៣ ៩៦

ប្រភព៖ កវីហេងស៊យ យាន សំណាង - Yean Samnang